ព័ត៌មានអន្ដរជាតិ
រុស្ស៊ី៖ ជាក់ស្ដែង ច្បាប់អន្តរជាតិលែងមានតម្លៃទៀតហើយ
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រកាសថា ប្រព័ន្ធច្បាប់អន្តរជាតិដែលធ្លាប់ជាយន្តការដឹកនាំពិភពលោកនោះ បានឈានដល់ទីបញ្ចប់ និងលែងមានប្រសិទ្ធភាពទៀតហើយ។

យោងតាមការផ្សាយរបស់ UNN នៅក្នុងកិច្ចសម្ភាសន៍កាលពីថ្ងៃទី៨ខែមីនា លោក Peskov បានសង្កត់ធ្ងន់ថា ទោះបីជាគោលការណ៍ច្បាប់ទាំងនោះនៅមានចែងលើក្រដាសក៏ដោយ ក៏ក្នុងការពិតជាក់ស្ដែង វាមិនមានឥទ្ធិពលអ្វីទាល់តែសោះ ដែលធ្វើឲ្យពិភពលោកធ្លាក់ចូលក្នុងស្ថានភាពដែលគ្មានបទប្បញ្ញត្តិច្បាប់ច្បាស់លាស់។
ការលើកឡើងនេះ កើតឡើងបន្ទាប់ពីមានការកើនឡើងនូវជម្លោះសកលជាបន្តបន្ទាប់ ជាពិសេសសង្គ្រាមនៅអ៊ីរ៉ង់ និងប្រតិបត្តិការរបស់សហរដ្ឋអាមេរិកនៅទីក្រុង Caracas កាលពីខែដើមមករា ដែលបានឈានដល់ការចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក Nicolas Maduro។
លោក Peskov បានសន្និដ្ឋានថា ប្រព័ន្ធច្បាប់ពិភពលោកកំពុងស្ថិតក្នុងវិបត្តិយ៉ាងជ្រៅ ហើយតាមពិតទៅ មនុស្សជាតិធ្លាប់បានឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្របែបនេះជាច្រើនដងរួចមកហើយ។ លោកបាននិយាយថា «យើងមិនបានរស់នៅក្នុងសម័យនោះ ទើបយើងមានអារម្មណ៍ថាវាដូចជាថ្ងៃអវសាននៃពិភពលោក ប៉ុន្តែតាមពិតទៅ គឺមានតែសណ្ដាប់ធ្នាប់ចាស់ប៉ុណ្ណោះដែលបានរលាយបាត់ទៅ»។ លោកបានបន្ថែមថា អ្វីដែលគួរឲ្យបារម្ភនោះគឺ រហូតមកដល់ពេលនេះ នៅមិនទាន់មាននរណាម្នាក់អាចកំណត់បានច្បាស់លាស់នូវប្រព័ន្ធថ្មី ដែលនឹងមកជំនួសច្បាប់អន្តរជាតិដែលបានស្លាប់ទៅនោះនៅឡើយទេ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ៤ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ៤ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


