ព័ត៌មានអន្ដរជាតិ
ខណៈអឺរ៉ុបដាក់ការប្រមាញ់ រុស្ស៊ីចេញច្បាប់ថ្មីដែលបើកផ្លូវឲ្យអន្តរាគមយោធាចូលប្រទេសដទៃ ដើម្បីរំដោះជនជារុស្ស៊ីដែលត្រូវចាប់ខ្លួន
ទីភ្នាក់ងារសារព័ត៌មាន Interfax របស់រុស្ស៊ី បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាលើច្បាប់ថ្មីមួយដែលបើកផ្លូវឲ្យប្រធានាធិបតី មានអំណាចពេញលេញក្នុងការបញ្ជូនកងទ័ពទៅក្រៅប្រទេស ដើម្បីគាំទ្រ និងជួយសង្គ្រោះពលរដ្ឋរុស្ស៊ីណាដែលត្រូវបានឃាត់ខ្លួន ឬកំពុងប្រឈមមុខនឹងការចាត់វិធានការតាមផ្លូវច្បាប់ នៅក្នុងប្រទេសផ្សេង។

Interfax បានដកស្រង់ខ្លឹមសារច្បាប់នេះ ផ្សាយថា ច្បាប់នេះ ត្រូវបានអនុម័តដោយសភាជាតិរុស្ស៊ី (State Duma) កាលពីថ្ងៃទី១៣ ខែឧសភា ដែលវាផ្តល់សិទ្ធិឲ្យប្រធានាធិបតីរុស្ស៊ី អាចបញ្ជាឲ្យពង្រាយកងទ័ពទៅក្រៅប្រទេស ដើម្បី «ការពារ» ពលរដ្ឋរុស្ស៊ីណាដែលកំពុងប្រឈមមុខនឹងការចាប់ខ្លួន ការឃាត់ខ្លួន ការកាត់ទោស ឬអ្វីដែលរុស្ស៊ីចាត់ទុកថា ជាការធ្វើទុក្ខបុកម្នេញពីសំណាក់ប្រទេសដទៃ និងតុលាការអន្តរជាតិ។
មិនតែប៉ុណ្ណោះ កងកម្លាំងយោធារុស្ស៊ី ក៏អាចត្រូវបានប្រើប្រាស់ផងដែរ នៅក្នុងករណីដែលពលរដ្ឋរុស្ស៊ីត្រូវបានឃាត់ខ្លួន ក្រោមបញ្ជារបស់ស្ថាប័នតុលាការអន្តរជាតិណាដែលប្រទេសរុស្ស៊ីមិនទទួលស្គាល់អំណាច ឬសមត្ថកិច្ចរបស់ស្ថាប័ននោះឡើយ។
លោក Andrey Kartapolov ប្រធានគណៈកម្មាធិការការពារជាតិខាងសភាជាតិរុស្ស៊ី បានភ្ជាប់សេចក្តីព្រាងច្បាប់នេះ ទៅនឹងករណីរបស់លោក Alexander Butyagin ដែលជាអ្នកបុរាណវិទ្យាជនជាតិរុស្ស៊ីម្នាក់ ដែលត្រូវបានឃាត់ខ្លួននៅក្នុងប្រទេសប៉ូឡូញអស់រយៈពេលជាច្រើនខែ ពាក់ព័ន្ធនឹងការលួចធ្វើកំណាយខុសច្បាប់នៅក្នុងតំបន់គ្រីមៀ ដែលគ្រប់គ្រងដោយរុស្ស៊ី។
ទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា តើវិមានក្រឹមឡាំង នឹងលើកយកច្បាប់នេះមកប្រើប្រាស់ក្នុងករណីជាក់ស្តែងបែបណាខ្លះទេ។ ជាពិសេស ការបញ្ជូនកងទ័ពទៅកាន់ប្រទេសដទៃ ដើម្បីរំដោះបុគ្គលណាម្នាក់ចេញពីពន្ធនាគារ អាចនឹងប្រឈមមុខនឹងហានិភ័យខ្ពស់ក្នុងការបង្កឲ្យមានជម្លោះយោធាជាមួយប្រទេសនោះ។
ជាក់ស្ដែង សភាជាតិរុស្ស៊ី បានអនុម័តច្បាប់នេះឡើង ចំពេលដែលរដ្ឋាភិបាលនៃបណ្តាប្រទេសលោកខាងលិច កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ «ក្រុមនាវាសម្ងាត់» ដែលលួចដឹកជញ្ជូនប្រេងរបស់រុស្ស៊ី។ អាជ្ញាធរនៃប្រទេសអ៊ឺរ៉ុបមួយចំនួន បានរឹតបន្តឹងការត្រួតពិនិត្យលើកប៉ាល់ទាំងឡាយណា ដែលរងការសង្ស័យថា ជាសមាជិកនៃ «ក្រុមនាវាសម្ងាត់» នេះ ក្នុងគោលបំណងដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី បន្ទាប់ពីជម្លោះបានផ្ទុះឡើងនៅក្នុងប្រទេសអ៊ុយក្រែន៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


