ព័ត៌មានជាតិ
កម្ពុជា-ចិន បើកយុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង
ក្រសួងព័ត៌មានកម្ពុជា ក្រោមការគាំទ្រដោយរដ្ឋាភិបាលចិន បានបើកសម្ពោធគម្រោងនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដោយផ្ដោតលើយុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ។ គម្រោងនេះ ត្រូវបានប្រកាសបើកជាផ្លូវការ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ចេន ចុង តំណាងស្ថានទូតចិនប្រចាំនៅកម្ពុជា។

គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនេះ គឺអនុវត្តដោយក្រសួងព័ត៌មានកម្ពុជា ដែលជាការពង្រឹងនូវកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ បន្តពីការអនុវត្តគម្រោងស្ដីពីការប្រឆាំងព័ត៌មានក្លែងក្លាយសម្រាប់អ្នកសារព័ត៌មាន ដំណាក់កាលទី២។
លោក ប្រាក់ ថាវអមិដា អនុលេខាធិការក្រសួងព័ត៌មាន និងជានាយកគម្រោង បានថ្លែងថា គម្រោងដែលក្រសួងព័ត៌មានទទួលបាននាពេលនេះ គឺត្រូវអនុវត្តពេញមួយឆ្នាំ២០២៦ ក្រោមមូលនិធិពិសេសរបស់ចិន ក្នុងទំហំទឹកប្រាក់ចំនួន២៧ម៉ឺនដុល្លារអាម៉េរិក។

តាមការបញ្ជាក់របស់លោក ប្រាក់ ថាវអមិដា គម្រោងខាងលើ ធ្វើឡើងដើម្បីទប់ស្ដាត់ការរីករាលដាលព័ត៌មានក្លែងក្លាយទាំងនៅប្រទេសកម្ពុជា និងក្នុងតំបន់ ដើម្បីធានាសន្តិសុខ សណ្ដាប់ធ្នាប់ព័ត៌មាន ការទទួលបាននូវព័ត៌មានប្រកបដោយគុណភាព និងសុវត្ថិភាព ជាមួយនឹងការលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិតដែលអាចជឿទុកចិត្តបាន និងមានប្រភពច្បាស់លាស់ ទាំងក្នុងប្រទេសកម្ពុជា និងតាមបណ្ដាប្រទេសជាសមាជិកមេគង្គ-ឡានឆាង។

ថ្លែងក្នុងពិធីបើកគម្រោងខាងលើ លោក ចេន ចុង តំណាងស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងថា តាមរយៈគម្រោងដែលដាក់ឱ្យអនុវត្តនៅថ្ងៃនេះ ភាគីទាំងពីរ នឹងកាន់តែពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងព័ត៌មានមិនពិត ឆ្លើយតបពាក្យចចាមអារ៉ាមឱ្យបានទាន់ពេលវេលា ដោយធានាឱ្យបានការពិត និងការពារបរិយាកាសព័ត៌មានល្អសម្រាប់មិត្តភាពទ្វេភាគី និងកិច្ចសហប្រតិបត្តិការជាក់ស្តែង។
លោក បានអរគុណដល់ក្រសួងព័ត៌មាន និងក្រសួងការបរទេសកម្ពុជាចំពោះការគាំទ្រដ៏រឹងមាំសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ខណៈក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក លោក ថា មូលនិធិពិសេសមេគង្គឡានឆាង (LMC) បានគាំទ្រជាង១០០គម្រោងនៅកម្ពុជា ក្នុងនោះ៥គម្រោងត្រូវបានអនុវត្តបានជោគជ័យដោយក្រសួងព័ត៌មាន។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានលើកឡើងថា គម្រោងយុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ ដំណាក់កាលទី២នេះ គឺមានភាពខុសគ្នាពីយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ដែលក្រសួងព័ត៌មាន បានចាប់ផ្តើមអនុវត្តកាលពីឆ្នាំ២០២៥កន្លងទៅ។ ខុសត្រង់ថា គម្រោងដំណាក់កាលទី២នេះគឺគ្របដណ្ដប់សម្រាប់ក្របខណ្ឌក្នុងតំបន់ ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដោយមានការចូលរួមពីបណ្ដាប្រទេសជាសមាជិក រួមមានឡាវ វៀតណាម និងមីយ៉ាន់ម៉ា រួមនឹងប្រទេសចិន ដែលជាប្រទេសម្ចាស់ជំនួយក្នុងការអនុវត្តគម្រោងនេះ។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បញ្ជាក់ថា យុទ្ធនាការនេះបន្ស៉ីទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៥-២០២៦ របស់ក្រសួងព័ត៌មាន ដែលផ្ដល់អាទិភាពទៅលើការរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ តាមរយៈការគ្រប់គ្រងសណ្តាប់ធ្នាប់សារព័ត៌មាន លំហព័ត៌មាន និងសន្តិសុខព័ត៌មាន និងការពង្រឹងការទូតព័ត៌មាន ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសកល សំដៅផ្ដល់ផលប្រយោជន៍គ្នាទៅវិញទៅមក។
លោកបន្តថា ការរៀបចំយុទ្ធនាការនេះសមស្របទៅនឹងបម្រែបម្រួលចរន្តនយោបាយសកល ដែលប្រព័ន្ធផ្សព្វផ្សាយកំពុងដើរតួនាទីសំខាន់ជាងពេលណាៗទាំងអស់ ក្នុងការផ្តល់ព័ត៌មានពិតដល់សាធារណជន និងគួរត្រូវបានប្រើប្រាស់ជាស្ពានតភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃបណ្តាប្រទេសក្នុងតំបន់ និងសកល សំដៅកសាងនូវសន្តិភាព និងវិបុលភាពរួមគ្នា៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


