Connect with us

ចរាចរណ៍

សង្ស័យជិះម៉ូតូហួសល្បឿន យុវតី០៣នាក់ជិះបុកខឿនផ្លូវ ស្លាប់០២នាក់ របួសធ្ងន់ម្នាក់

បានផុស

នៅ

យុវតី០៣នាក់ ជិះម៉ូតូឌុបគ្នាលឿនផ្លូវកោង បណ្តាលអោយបោកក្បាលស្លាប់ ០២នាក់ នឹង ម្នាក់រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៤ និង២០នាទីទាបភ្លឺ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង (ជ្រៃកោង) សង្កាត់ចោមចៅទី២ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុ គេបានឃើញយុវតី០៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពី ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1LF-1164 ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ដោយបើកបរតាមបណ្តោយផ្លូវវេងស្រេង លុះមកដល់ចំណុចកើតហេតុផ្លូវកោង សង្ស័យកាច់ចង្កូតម៉ូតូមិនទាន់បាន ជ្រុលទៅបុកខឿនពុះចែកផ្លូវប្លោងផ្ទប់ និងបង្គោលផ្លាកផ្សព្វផ្សាយពាណិជ្ជកម្ម បណ្ដាលអោយយុវតី០២នាក់ បោកក្បាលស្លាប់ភ្លាមៗ។ ចំណែកយុវតីម្នាក់ទៀតត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ ផ្លូវគោកនៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ចុះមកវាស់វែងរួចធ្វើលិខិតប្រគល់សពជនរងគ្រោះទាំង០២ នាក់ អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម