ព័ត៌មានជាតិ
បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង ស្វាយរៀង ៖ ក្រសួងការងារ ថា អ្នកជាសះស្បើយត្រឡប់ទៅផ្ទះវិញ ៨៥ នាក់ ហើយ
គិតត្រឹមម៉ោង ៩ ព្រឹក ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៦ នេះ កម្មករចំនួន ៨៥ នាក់ បានជាសះស្បើយ និង វិលត្រឡប់ទៅផ្ទះវិញ ខណៈដែលអ្នករងរបួសទាំងធ្ងន់ និង ស្រាល នៅសល់ ២៥ នាក់ កំពុងសម្រាកព្យាបាល ហើយមានសភាពល្អប្រសើរឡើងជារួម។ នេះបើតាមការបញ្ជាក់របស់ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ។


លោក ស៊ុន មេសា បានថ្លែងថា សម្រាប់ករណីនៅខេត្តកំពង់ឆ្នាំង កម្មករដែលបានត្រឡប់ទៅគេហដ្ឋានវិញ ចំនួន ៥៧ នាក់ ខណៈអ្នករបួសធ្ងន់មានចំនួន ៩ នាក់ និង អ្នករបួសស្រាលចំនួន ៧ នាក់ ដោយបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ដោយឡែក ករណីខេត្តស្វាយរៀង កម្មករដែលត្រឡប់ទៅគេហដ្ឋានវិញមានចំនួន ២៨ នាក់ ខណៈអ្នករងរបួសធ្ងន់ ១ នាក់ ត្រូវបានគ្រួសារបញ្ជូនទៅព្យាបាលនៅវៀតណាម ហើយអ្នករងរបួសស្រាលចំនួន ៨ នាក់ បន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

លោកថា “ក្រសួងមានការសប្បាយចិត្តដោយការធូស្រាល និង សះស្បើយរបស់បងប្អូនកម្មករដែលធ្វើឱ្យបងប្អូនកម្មករអាចត្រឡប់ទៅគេហដ្ឋានជាបន្តបន្ទាប់ ខណៈដែលបងប្អូនកម្មករទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ និង មន្ត្រីជំនាញក្រសួង ក៏ដូចជា ប.ស.ស”។


សូមរំលឹកថា គ្រោះថ្នាក់ចរាចរណ៍ចំនួន ២ ករណី ដែលបានកើតឡើងព្រមគ្នា កាលពីព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៦ នៅខេត្តកំពង់ឆ្នាំង និង ខេត្តស្វាយរៀង នេះ បណ្តាលឱ្យកម្មករ-និយោជិត ចំនួន ១៤ នាក់ បាត់បង់ជីវិត និង ប្រមាណ ១០០ នាក់ ផ្សេងទៀត រងរបួសធ្ងន់ និង ស្រាល។


សូមបញ្ជាក់ថា តាំងពីមានគ្រោះថ្នាក់ចរាចរណ៍ភ្លាម លោករដ្ឋមន្ត្រី ហេង សួរ ថ្នាក់ដឹកនាំក្រសួង និង មន្ត្រីជំនាញក្រោមឱវាទក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល បានចុះចាត់ចែងសម្របសម្រួលពិធីបុណ្យសព និង ផ្តល់អត្ថប្រយោជន៍ជូនកម្មករ-និយោជិតភ្លាមៗ ប្រកបដោយការយកចិត្តទុកដាក់៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


