សេដ្ឋកិច្ច
កសិករនៅខេត្តបាត់ដំបងម្នាក់រំពឹងថា ឆ្នាំនេះទិន្នផលលម៉ើនឹងទទួលបានផលខ្ពស់
លោក គី ហាំង ជាម្ចាស់ចម្ការលម៉ើ ស្ថិតនៅស្រុកសំពៅលូន ខេត្តបាត់ដំបង បានឱ្យដឹងថា ឆ្នាំនេះលោកបានដាក់ក្ដីរំពឹងថា ទិន្នផលលម៉ើក្នុងចម្ការនឹងទទួលបានផលខ្ពស់ ខណៈអាកាសធាតុក៏អំណាយផលល្អ។

ថ្លែងប្រាប់ កម្ពុជាថ្មី លោក គី ហាំង បញ្ជាក់ថា ចម្ការលម៉ើរបស់លោកនៅពាក់កណ្ដាលខែមីនានេះ គឺផ្ដើមឱ្យផ្លែផ្កាជាបណ្ដើរៗហើយ។ លោកថា ដំណាំលម៉ើជាប្រភេទដំណាំមួយដែលអាចចាត់ទុកថាប្រើប្រាស់រយៈពេលយូរទម្រាំទទួលបានផល ពោលគឺទាល់តែ ១៥០ថ្ងៃ ឬស្មើនឹង ៤ខែកន្លះ ទើបអាចប្រមូលផលលក់បាន។


ចំពោះតម្លៃវិញ កសិកររូបនេះ បានឱ្យដឹងទៀត កាលពីឆ្នាំទៅមុន លម៉ើនៅក្នុងចម្ការ គី ហាំង របស់លោកអាចលក់ចេញទៅកាន់ទីផ្សារបានចន្លោះពី ១៥ដុល្លារ ទៅ ២០ដុល្លារ ក្នុង១គីឡូក្រាម។ ចំណែកអតិថិជនវិញ ភាគច្រើនពួកគាត់អញ្ជើញមកដើរកម្សាន្តទិញដល់ចម្ការផ្ទាល់ និងខ្លះទៀតក៏បានកម្មុងទិញតាមរយៈអនឡាញយ៉ាងច្រើនកុះករ ផងដែរ។
ក្រៅពីដាំផ្លែលម៉ើសម្រាប់ផ្គត់ផ្គង់ផ្លែស្រស់ទៅកាន់ទីផ្សារ លោក គី ហាំង និងគ្រួសារ ក៏មានរបរមួយទៀតនោះគឺការផ្គត់ផ្គង់កូនលម៉ើ សម្រាប់លក់ទៅកាន់អតិថិជន ពិសេសកសិករផ្សេងទៀតដែលមានបំណងចង់សាកល្បងដាំលម៉ើនេះសម្រាប់លម្អតាមមុខផ្ទះ និងអាចដាំសម្រាប់ធ្វើអាជីវកម្មក៏បានផងដែរ។
គួរឱ្យដឹងថា ចម្ការលម៉ើរបស់លោក គី ហាំង ជាចម្ការលម៉ើមួយដែលមានទីតាំងស្ថិតនៅភូមិ កូនភ្នំខាងជើង ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ បច្ចុប្បន្នចម្ការលម៉ើរបស់កសិករូបនេះ មានដើមលម៉ើចំនួន ៤៥០ដើមក្នុងផ្ទៃដីសរុបជិត ២ហិកតា ដែលជាមធ្យម លម៉ើ១ដើម អាចប្រមូលផលបាន ៨០គីឡូក្រាម៕




អត្ថបទ ៖ សួស សិត
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


