សេដ្ឋកិច្ច
ឆ្នាំនេះដូងក្រអូបមានតម្លៃថ្លៃជាងឆ្នាំមុនបន្ដិច ខណៈកសិករថាចំណាយដើមខ្ពស់
កសិករម្នាក់ស្ថិតនៅខេត្តត្បូងឃ្មុំបានឱ្យដឹងថាឆ្នាំនេះ តម្លៃដូងក្រអូបហាក់មានតម្លៃថ្លៃជាងឆ្នាំមុនបន្ដិច ខណៈត្រូវចំណាយដើមខ្ពស់ក្នុងការថែទាំ និងការដឹកជញ្ជូនប្រចាំថ្ងៃ។

អ្នកស្រី ស៊ា មួយហួរ ជាម្ចាស់កសិដ្ឋានដាំដូងក្រអូប SOKHA DOM ប្រាប់ កម្ពុជាថ្មី ថា ឆ្នាំនេះ ដូងក្រអូបនៅក្នុងចម្ការរបស់អ្នកស្រី ដាក់លក់នៅលើទីផ្សារនៅចន្លោះ ៣ ៥០០រៀល ក្នុង១ផ្លែ ដោយសារតែការថែទាំដាក់ជី និងការចំណាយថ្លៃដើមផ្សេងៗមានតម្លៃខ្ពស់ផងដែរ។

កសិកររូបនេះ បានបញ្ជាក់ដែរថា សម្រាប់ឆ្នាំនេះ កសិដ្ឋានរបស់អ្នកស្រីអាចលក់រាយ និងបោះដុំដូងក្រអូបទៅកាន់ទីផ្សារបានជាង ២០០ផ្លែ ក្នុង១ថ្ងៃ ក៏អាស្រ័យទៅលើអតិថិនដែលមានតម្រូវការប្រចាំថ្ងៃផងដែរ។
ចំពោះទីផ្សារគោលដៅ អ្នកស្រី មួយហួរ ថា ភាគច្រើនអតិថិជនរបស់អ្នកស្រី ច្រើនតែនៅតាមបណ្ដាខេត្តក្រុងមួយចំនួនដូចជា៖ រាជធានីភ្នំពេញ កំពង់ចាម ត្បូងឃ្មុំ ជាដើម។
យ៉ាងណាមិញ អ្នកស្រី មួយហួរ បានអះអាងថា ដោយសារតែកសិដ្ឋានរបស់អ្នកស្រីទើបតែចាប់ផ្ដើម ហេតុនេះទើបអតិថិជន ពិសេសប្រជាជនខ្មែរនៅពុំទាន់បានសូវស្គាល់ច្រើន ប៉ុន្ដែអ្នកស្រីនឹងព្យាយាមធ្វើទីផ្សារទៅតាមរយៈការតាំងពិព័រណ៍ផលិតផលខ្មែរផ្សេងៗ ដើម្បីធ្វើយ៉ាងណាអាចឱ្យដូងក្រអូបដែលដាំក្នុងស្រុកកាន់តែមានទីផ្សារខ្ពស់ផងដែរ។
គួរឱ្យដឹងថា ចម្ការដូងក្រអូបរបស់អ្នកស្រី ស៊ា មួយហួរ ជាកសិដ្ឋានថ្មីមួយដែលបើកដំណើរឡើងមកកាលពីឆ្នាំ ២០២១។ បច្ចុប្បន្នកសិដ្ឋានមានទីតាំងស្ថិតនៅស្រុកតំបែរ ខេត្តត្បួងឃ្មុំ៕


អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


