Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានចារកម្មអាមេរិក៖ អ៊ីរ៉ង់មិន​ស្តារឡើង​វិញ​នូវសមត្ថភាព​ចម្រាញ់​សារធាតុ​នុយក្លេអ៊ែរទេ

បានផុស

នៅ

នាយិកាស៊ើបការណ៍សម្ងាត់ជាតិអាមេរិក លោកស្រី Tulsi Gabbard បានឲ្យ​ដឹង​កាលពីថ្ងៃទី១៨មីនាថា បន្ទាប់ពីប្រតិបត្តិការ «Night Hammer» កម្មវិធីចម្រាញ់អ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ត្រូវបានលុបបំបាត់​ទាំងស្រុង។ ចាប់តាំងពីពេលនោះមក ពួកគេមិនបានខិតខំប្រឹងប្រែងណាមួយ ដើម្បីស្តារសមត្ថភាពចម្រាញ់អ៊ុយរ៉ាញ៉ូមឡើងវិញទេ។

នាយិកាស៊ើបការណ៍សម្ងាត់ជាតិអាមេរិក លោកស្រី Tulsi Gabbard (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ពី koreatimes ការវាយតម្លៃនេះគឺផ្ទុយស្រឡះពីសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតី ដូណាល់ ត្រាំ នៅពេលដែលលោក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់ចាប់តាំងពីថ្ងៃទី២៨ខែកុម្ភៈ។ នៅពេលនោះ ប្រធានសេតវិមានបានចោទប្រកាន់អ៊ីរ៉ង់ ពីបទបន្តមហិច្ឆតានុយក្លេអ៊ែរ និងអភិវឌ្ឍមីស៊ីលដែលមានសមត្ថភាព​​បាញ់​ចម្ងាយ​ឆ្ងាយ​អាច​​វាយប្រហារដល់អាមេរិក ដែលបង្កើតការគំរាមកំហែងភ្លាមៗ និងបង្ខំឲ្យទីក្រុងវ៉ាស៊ីនតោនធ្វើសកម្មភាព។

ថ្លែងនៅក្នុងសវនាការជាលាយលក្ខណ៍អក្សរមួយទៅកាន់គណៈកម្មាធិការស៊ើបការណ៍សម្ងាត់ព្រឹទ្ធសភា លោកស្រី Gabbard បាននិយាយថា អ៊ីរ៉ង់បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អាមេរិក និងអ៊ីស្រាអែលអស់រយៈពេលជាច្រើនសប្តាហ៍ ដូចជាមេដឹកនាំកំពូល Ali Khamenei និងមន្ត្រីនយោបាយ និងយោធាមួយចំនួនត្រូវបានសម្លាប់។

លោកស្រីបាននិយាយថា សហគមន៍ស៊ើបការណ៍សម្ងាត់អាមេរិកវាយតម្លៃថា របបអ៊ីរ៉ង់នៅតែដដែល ប៉ុន្តែត្រូវបានចុះខ្សោយយ៉ាងខ្លាំង។ ប្រសិនបើរបបអរិភាពនៅតែបន្ត វាទំនងជាពួកគេនឹងចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងរយៈពេលច្រើនឆ្នាំដើម្បីកសាងកងកម្លាំងយោធា មីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់ពួកគេឡើងវិញ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម