ព័ត៌មានអន្ដរជាតិ
លោក JD Vance ថា អំពើហិង្សាត្រូវតបតដោយហិង្សា ក្រោយ អាមេរិកវាយប្រហារលើអុីរ៉ង់ជាថ្មី
បន្ទាប់ពីអាមេរិក បានបើកការវាយប្រហារលើទីតាំងដ្រូន រាដា និង កន្លែងស្តុកអាវុធរបស់អុីរ៉ង់ អនុប្រធានាធិបតីអាមេរិក លោក JD Vance បានចេញមកព្រមានទីក្រុងតេហេរ៉ង់ថា ទីក្រុងវ៉ាស៊ីនតោននឹងមានវិធានការតឹងរ៉ឹងបំផុត ប្រសិនបើអំពើហិង្សានៅតែបន្តកើតមាន។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន timesofisrael។

បញ្ជាការដ្ឋានកណ្តាលរបស់អាមេរិក (CENTCOM) ដែលជាទីភ្នាក់ងារប្រតិបត្តិការយោធារបស់អាមេរិកនៅមជ្ឈិមបូព៌ា បានប្រកាសកាលពីថ្ងៃទី ២៦ ខែមិថុនា ជុំវិញការការវាយប្រហារជាបន្តបន្ទាប់ លើគោលដៅជាច្រើននៅអុីរ៉ង់។ បើតាមទីក្រុងវ៉ាស៊ីនតោន ការវាយប្រហារនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការដែលអុីរ៉ង់បានវាយប្រហារលើនាវាដឹកទំនិញ ដែលកំពុងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz។
លោកអនុប្រធានាធិបតីអាមេរិក បានសរសេរនៅលើបណ្តាញសង្គម X បន្ទាប់ពីការវាយប្រហារតាមអាកាសលើអុីរ៉ង់ថា «អុីរ៉ង់បានចុះហត្ថលេខាលើបទឈប់បាញ់។ យើងបានគោរពវា។ ប្រសិនបើពួកគេមានការខ្វែងគំនិតគ្នាលើរបៀបអនុវត្តអនុស្សរណៈនេះ ពួកគេអាចលើកទូរស័ព្ទជជែកគ្នាបាន។ ប៉ុន្តែ អំពើហិង្សានឹងត្រូវឆ្លើយតបទៅវិញដោយអំពើហិង្សាដូចគ្នា»។
យ៉ាងណា កងឆ្មាំបដិវត្តន៍ឥស្លាមអុីរ៉ង់ (IRGC) ឯណោះវិញ បានថ្កោលទោសការវាយប្រហារតាមអាកាសរបស់អាមេរិក លើគោលដៅក្នុងប្រទេសខ្លួន ដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោនបានរំលោភលើការប្តេជ្ញាចិត្តរបស់ខ្លួននៅក្នុងអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលបានចុះហត្ថលេខាជាមួយទីក្រុងតេហេរ៉ង់កាលពីសប្តាហ៍មុន។
ក្រុម IRGC បានប្រកាសបន្ទាប់ពីបញ្ជាក់ថា ខ្លួនបានវាយប្រហារលើទីតាំងយោធាអាមេរិកនៅក្នុងតំបន់ ដើម្បីសងសឹកវិញ ប៉ុន្តែមិនបានបញ្ជាក់ពីទីតាំងជាក់លាក់នោះទេថា ប្រសិនបើការឈ្លានពាននៅតែបន្ត យើងនឹងឆ្លើយតបវិញយ៉ាងខ្លាំងក្លា និងក្នុងលក្ខណៈទ្រង់ទ្រាយធំជាងមុន។
គួររំលឹកថា អុីរ៉ង់ និងអាមេរិក កាលពីថ្ងៃទី ១៧ ខែមិថុនា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយ ដើម្បីបញ្ចប់ជម្លោះដែលបានអូសបន្លាយជាងបីខែ ដែលនេះជាការបើកផ្លូវសម្រាប់ការចរចារយៈពេល ៦០ ថ្ងៃ ដើម្បីដោះស្រាយបញ្ហានានា ដូចជាកម្មវិធីនុយក្លេអ៊ែររបស់អុីរ៉ង់ និងការលើកលែងទណ្ឌកម្មជាដើម។
ទោះបីជាមានកិច្ចព្រមព្រៀងនេះក៏ដោយ ក៏ភាគីទាំងពីរនៅតែបន្តវាយប្រហារគ្នាទៅវិញទៅមក ហើយមិនទាន់បានព្រមព្រៀងគ្នាលើបញ្ហាច្រកសមុទ្រ នោះឡើយ។ ខណៈដែលអាមេរិកនិយាយថា អុីរ៉ង់បានធានាអះអាងថានឹងមិនយកកម្រៃពីនាវាដែលឆ្លងកាត់ច្រកសមុទ្រនេះទេ ប៉ុន្តែអុីរ៉ង់ និងអូម៉ង់ បាននិយាយថា ពួកគេនឹងសិក្សាអំពីតម្លៃដែលត្រូវប្រមូលពីសេវាកម្មគ្រប់គ្រងច្រកសមុទ្រ ដោយបញ្ជាក់ពីអធិបតេយ្យភាពរបស់ពួកគេលើផ្លូវទឹកដ៏សំខាន់មួយនេះ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
អាមេរិក បើកការវាយប្រហារលើអ៊ីរ៉ង់ ក្រោយកប៉ាល់មួយគ្រឿង ត្រូវដ្រូនបុកចំនៅច្រកសមុទ្រ Hormuz
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


