កីឡា
តើ បឹងកេត អាចបង្អាក់ដំណើរ ព្រះខ័នរាជស្វាយរៀង លើកទី ២ បានទេថ្ងៃអាទិត្យនេះ?
វេលាម៉ោង ៦ ល្ងាច ថ្ងៃអាទិត្យ ទី២២ ខែមីនា នេះ បឹងកេត បើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលក្រុម ព្រះខ័នរាជស្វាយរៀង សម្រាប់សប្តាហ៍ទី ២៤ វគ្គក្រុមលំដាប់កំពូលទាំង ៦ នៃលីគបាល់ទាត់កំពូលកម្ពុជា រដូវកាល ២០២៥-២៦។

តើម្ចាស់ផ្ទះ បឹងកេត អាចកាត់បន្ថយពិន្ទុរបស់ ព្រះខ័នរាជស្វាយរៀង ជាលើកទី២ បានទេនៅក្នុងរដូវកាលនេះ? ទីលានពហុកីឡដ្ឋានជាតិអូឡាំពិកជាកន្លែងដែល បឹងកេត រកបាន ៣ ពិន្ទុ ពីព្រះខ័នរាជស្វាយរៀង នៅពេលក្រុមទាំងពីរបានជួបគ្នាចុងក្រោយ ក្នុងជំនួបជើងទី ២ ដែល បឹងកេត ទទួលបានជ័យជម្នះ ២-១ ប៉ុន្តែកាលពីជើងទី ១ ព្រះខ័នរាជស្វាយរៀង ឈ្នះ ៣-០ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ព្រះខ័នរាជស្វាយរៀង មាន ៥៨ ពិន្ទុ កំពុងឈរលើកំពូលតារាង ក្នុងនោះនាំមុខ ១១ ពិន្ទុ លើគូប្រជែងលេខ ២ ភ្នំពេញក្រោន ដែលមាន ៤៧ ពិន្ទុ។ ចំណែក បឹងកេត មាន ៣៩ ពិន្ទុ កំពុងស្ថិតនៅលេខ ៤។
៥ប្រកួតចុងក្រោយក្នុងលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង ឈ្នះ ៤ និងស្មើ ១ ហើយឈ្នះ ២ លើកទៀតក្នុងពានរង្វាន់អាស៊ី AFC Challenge League និងចុងក្រោយឈ្នះ គិរីវង់សុខសែនជ័យ ៤-១ ក្នុងពានរង្វាន់សម្តេចតេជោ។ ជាមួយគ្នានេះ បឹងកេត ឈ្នះ ២ ស្មើ ២ និងចាញ់ ១ ព្រមទាំងឈ្នះទាំងពីរប្រកួតក្នុងពានរង្វាន់សម្តេចតេជោ។

ប្រសិនបើ បឹងកេត អាចទទួលបាន ៣ ពិន្ទុ ក្នុងសប្តាហ៍នេះមានន័យថា គឺជាការបង្អាក់ដំណើររបស់ ព្រះខ័នរាជស្វាយរៀង ក្នុងការឈ្នះជើងឯកលឿន ពីព្រោះពួកគេត្រូវការជ័យជម្នះតែ ៥ លើកទៀតប៉ុណ្ណោះនឹងក្លាយជាម្ចាស់ជើងឯកតែម្តង ក្នុងចំណោមការប្រកួតនៅសល់ ៧ លើកទៀត។
ខ្សែប្រយុទ្ធសញ្ជាតិអូស្ត្រាលីលេចធ្លោ Cyrus Dehmie របស់ បឹងកេត មិនទាន់ច្បាស់ថា អាចលេងវិញបានទេនៅក្នុងលីគ ប៉ុន្តែរូបគេបានបង្ហាញខ្លួនក្នុងពានរង្វាន់សម្តេចតេជោ បន្ទាប់ពីរបួស។ ចំណែកកីឡាករផ្សេងទៀតរបស់ បឹងកេត គ្មានបញ្ហាអ្វីធំដុំទេ។

ដោយឡែក ព្រះខ័នរាជស្វាយរៀង មិនមានកីឡាករណាម្នាក់មានបញ្ហារបួសគួរឲ្យព្រួយបារម្ភទេ ក្នុងនោះខ្សែបម្រើ Connor Shields ដែលរបួសបែកក្បាលបានចូលលេងវិញក្នុងពានរង្វាន់សម្តេចតេជោ ហើយរូបគេនឹងមានវត្តមានក្នុងលីគទៀត។
នៅថ្ងៃអាទិត្យ វេលាម៉ោង ៦ ល្ងាចដូចគ្នានេះដែរ អង្គរថាយហ្គឺរ ទទួល អឹមអូអាយ កំពង់ដេវ៉ា នៅខេត្តសៀមរាប និងនៅខេត្តកំពង់ស្ពឺ ណាហ្គាវើលដ៍ ទទួល ភ្នំពេញក្រោន៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៤ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


