ព័ត៌មានជាតិ
ផ្ទុះកូវីដ១៩ បិទខ្ទប់ទីតាំងផ្ទះវៀតណាមជាង៧០០ គ្រួសាក្នុងភូមិឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង
អាជ្ញាធរខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី ២៦ ខែមេសានេះ បានសម្រេចបិទខ្ទប់តំបន់ផ្ទះជនជាតិវៀតណាម ជាង ៧០០ គ្រួសារជាបណ្តោះអាសន្ន ស្ថិតនៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
ការចេញវិធានការបិទខ្ទប់បែបនេះ កើតមានឡើងបន្ទាប់ពីរកឃើញវិជ្ជមានជំងឺកូវីដ១៩ថ្មីចំនួន ៣ នាក់នៅម៉ោង ១០ ព្រឹកថ្ងៃទិ ២៦ ខែមេសានេះ នៅក្នុងគ្រួសារជនជាតិវៀតណាមរស់នៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ដែលមាន ១ឈ្មោះ វៀងយ៉ាំងហៀង ជាប្ដីអាយុ ៥២ ឆ្នាំ ឈ្មោះ តុង ធីគា ជាប្រពន្ធអាយុ ៤៨ ឆ្នាំ និង ឈ្មោះ តុងធីអៀង ភេទស្រី ជាក្មួយអាយុ ១០ ឆ្នាំ។

មេឃុំឆ្នុកទ្រូ លោក សាំង គឹមស៊ន បានឱ្យដឹងថា ការរកឃើញអ្នកទាំង៣នាក់ខាងលើ បន្ទាប់ពីកូនរបស់គ្រួសារខាងលើ ឈ្មោះ ជិនធី ហឿង ភេទស្រី អាយុ២៧ឆ្នាំ ជាកម្មករនៅព្រែកប្រា បានចូលមកឃុំឆ្នុកទ្រូ កាលពីថ្ងៃទី ២០ ខែមេសា ហើយត្រូវបានអាជ្ញាធរនាំនាងទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កស្រុកបរិបូណ៌ ហើយបានតេស្តឃើញវិជ្ជមានកូវីដ១៩នៅថ្ងៃទី ២៥ ខែមេសាម្សិលមិញ។

ដោយឡែកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកមានវិជ្ជមាន៣នាក់ខាងលើ គឺនៅមានចំនួន ២៩ នាក់ផ្សេងទៀត ដែលក្រុមគ្រូពេទ្យបានធ្វើតេស្តលើកទី១ តាមឧបករណ៍ថ្មី ដែលក្រសួងសុខាភិបាលបានអនុញ្ញាតនៅក្នុងទីតាំងផ្សារថ្មីរបស់ឃុំឆ្នុកទ្រូ នៅព្រឹកថ្ងៃទី ២៦ ខែមេសា នេះហើយទទួលបានលទ្ធផលអវិជ្ជមាន ប៉ុន្តែត្រូវនាំទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កស្រុកបរិបូណ៌។
ចំណែកអ្នកវិជ្ជមានទាំង៣ ក្រុមគ្រូពេទ្យបានដឹកនយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងនៅរសៀលថ្ងៃទី ២៦នេះ។

អាជ្ញាធរស្រុកបរិបូរណ៍ក៏អំពាវនាវដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានពិសេសភូមិឆ្នុកទ្រូឃុំឆ្នុកទ្រូ មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់គឺត្រូវអនុវត្តវិធានការ ៣ កុំនឹង ៣ ការពារឲ្យបានម៉ឺងម៉ាត់ ដើម្បីកុំឲ្យរាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។
ខេត្តកំពង់ឆ្នាំគិតត្រឹមម៉ោង ១២ ថ្ងៃទី ២៦ ខែមេសា មានអ្នកវិជ្ជមានកូវីដ១៩ ចំនួន ១០នាក់ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត៕ អត្ថបទ៖ឈៀងថារិទ្ធ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


