សន្តិសុខសង្គម
នគរបាលព្រហ្មទណ្ឌស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវបង្រ្កាបជនសង្ស័យ១២នាក់ ពាក់ព័ន្ធករណី កាប់និងធាក់ប្លន់
ចាប់ខ្លួនជនសង្ស័យបាន ចំនួន ១២នាក់ ក្រោយធ្វើសកម្មភាព កាប់ និងធាក់ប្លន់ ០២ករណី ហើយបង្ហោះម៉ូតូ ០១ករណី នៅក្នុងកោះនរា។ ត្រូវបានកម្លាំងសមត្ថកិច្ចធើ្វការស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៦ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ និងអនុវត្តន៍តាមបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នង ការនគរបាលរាជធានីភ្នំពេញ និងដឹកនាំដោយលោកឧត្តសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរងទទួលផែនការងារ នគរបាលព្រហ្មទណ្ឌ និងបញ្ជារដោយផ្ទាល់ពីលោកឧត្តសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល និងអនុវត្តន៍ដោយផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ម៉ម សាវន ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានអោយដឹងថា ជនសង្ស័យទាំង១២នាក់ខាងលើ បានប្រព្រឹត្តករណីចំនួន ០៣ ដោយករណីទី១ លួចមានស្ថានទម្ងន់ទោស (កាប់នឹងវាយប្លន់យកម៉ូតូ) នៅចំណុចវាលស្រែ១០០ ផ្លូវលំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ វេលាម៉ោងប្រហែល ម៉ោង៣រសៀល ថ្ងៃទី២២ខែមីនា ឆ្នាំ ២០២៦ ។ ករណីទី២ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(យកដាវ,មួកសុវត្ថិភាព,ដុំថ្ម កាប់ វាយ គប់ លើជនរងគ្រោះបណ្តាលអោយរងរបួស) ប្រព្តឹត្តនៅចំណុចលើផ្លូវលេខ២០១១ ភូមិខ្មែរលើ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមីនា វេលាម៉ោង០៤ និង ៥០នាទីរសៀល ។ ករណីទី៣ បង្ហោះម៉ូតូ តាមផ្លូវសារធារណៈប្រព្រឹត្តនៅចំណុចផ្លូវកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦។

ប្រធានការិយាល័យបានបន្ថែមថា ជនសង្ស័យទាំង១២ នាក់ខាងលើ ភាគច្រើនទើបតែមានអាយុចាប់ពី១៦ឆ្នាំ ដល់ ១៩ឆ្នាំ តែប៉ុណ្ណោះ ។
បច្ចុប្បន្ន ជនសង្ស័យទាំង ១២នាក់ ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់។ ចំណែកបក្សពួកសេសសល់ សមត្ថកិច្ច កំពុងតាមស្រាវជ្រាវ បន្តទៀត ៕ អត្ថបទ ៖ រដ្ឋា

-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


