ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីកំពុងស្នើឲ្យអ៊ីរ៉ង់បើកផ្លូវកប៉ាល់ដឹកប្រេងខ្លួនឆ្លងកាត់ច្រកសមុទ្រ Hormuz
ខណៈដែលតំបន់មជ្ឈិមបូព៌ាកំពុងឆេះកញ្ជ្រោលដោយសារជម្លោះ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានសម្រេចធ្វើការចរចាកម្រិតខ្ពស់ជាមួយប្រទេសអ៊ីរ៉ង់ ដើម្បីសុំឲ្យកប៉ាល់ដឹកប្រេងរបស់ខ្លួនអាចធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាចំណុចយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយនៃផ្លូវទឹកពិភពលោក។

យោងតាមសារព័ត៌មាន CNA ចុះផ្សាយថ្ងៃទី២៨ខែមីនាឆ្នាំ២០២៦ ជាលទ្ធផលវិជ្ជមាន ខាងស្ថានទូតអ៊ីរ៉ង់ប្រចាំទីក្រុងហ្សាកាតា បានបង្ហាញសញ្ញា «យល់ព្រមតាមការស្នើសុំ» ចំពោះកប៉ាល់ដឹកប្រេងរបស់ក្រុមហ៊ុន Pertamina Group របស់ឥណ្ឌូណេស៊ី។
បច្ចុប្បន្នមានកប៉ាល់ដឹកប្រេងធំៗចំនួនពីររបស់ឥណ្ឌូណេស៊ី គឺកប៉ាល់ Pertamina Pride (ដឹកប្រេងឆៅសម្រាប់ប្រើប្រាស់ក្នុងស្រុក) និងកប៉ាល់ Gamsunoro (ដឹកប្រេងឥន្ធនៈសម្រាប់អតិថិជនក្រៅស្រុក) កំពុងស្ថិតនៅក្នុងតំបន់ឈូងសមុទ្រនៅឡើយ។ ដោយសារតែការវាយប្រហាររវាងអាមេរិក-អ៊ីស្រាអែល និងការសងសឹកពីសំណាក់អ៊ីរ៉ង់ បានធ្វើឲ្យតម្លៃប្រេងពិភពលោកហក់ឡើងខ្ពស់ និងធ្វើឲ្យច្រកសមុទ្រនេះស្ថិតក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹងរបស់អ៊ីរ៉ង់ ទើបឥណ្ឌូណេស៊ីត្រូវបង្ខំចិត្តប្រើផ្លូវការទូតដើម្បីធានាសុវត្ថិភាពកប៉ាល់ និងក្រុមនាវិករបស់ខ្លួន។
យុទ្ធសាស្ត្ររបស់ឥណ្ឌូណេស៊ីនេះ គឺដើរតាមគន្លងរបស់ប្រទេសថៃ ដែលកាលពីពេលថ្មីៗនេះ ក៏បានសម្រេចកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដើម្បីបើកផ្លូវឲ្យកប៉ាល់ដឹកប្រេងរបស់ខ្លួនឆ្លងកាត់ដោយសុវត្ថិភាពដូចគ្នា។ ទោះបីជាស្ថានភាពទីផ្សារពិភពលោកកំពុងប្រែប្រួលខ្លាំង និងមានហានិភ័យខ្ពស់ ប៉ុន្តែអាទិភាពចម្បងរបស់ទីក្រុងហ្សាកាតានៅពេលនេះ គឺការការពារទ្រព្យសម្បត្តិថាមពល និងជីវិតមនុស្សដែលកំពុងធ្វើដំណើរនៅលើផ្លូវទឹកដ៏គ្រោះថ្នាក់មួយនេះ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


