Connect with us

សេដ្ឋកិច្ច

កសិដ្ឋានខ្មែររីករាយ ត្រៀមដាក់ផែនការផ្គត់ផ្គង់ពងទាសម្រាប់តម្រូវការបុណ្យចូលឆ្នាំប្រពៃណីខ្មែរ

បានផុស

នៅ

កសិដ្ឋានចិញ្ចឹមទាយកពង ស្ថិតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ត្រៀមដាក់ផែនការផ្គត់ផ្គង់ពងទាសម្រាប់តម្រូវការក្នុងឱការបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខណៈកសិដ្ឋានបានប្រមូលទិញពងទាបន្ថែមពីកសិករដើម្បីឆ្លើយតបនឹងតម្រូវការនាពេលខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សៀវ វិសុទ្ធ ម្ចាស់កសិដ្ឋានចិញ្ចឹមទាយកពង ខ្មែររីករាយ ប្រាប់ កម្ពុជាថ្មី ថា កសិដ្ឋានរបស់លោកបាននឹងកំពុងត្រៀមផ្គត់ផ្គង់ពងទាដើម្បីឱ្យឆ្លើយតបទាន់ទៅនឹងតម្រូវការទីផ្សារក្នុងឱកាសបុ​ណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។ លោកថា ក្រៅពីពងទាដែលផលិតដោយកសិដ្ឋានខ្មែររីករាយ លោកក៏បានប្រមូលទិញពងទាពីកសិករជាង២០០គ្រួសារទៀត ដើម្បីធ្វើយ៉ាងណាអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារបាន។

ម្ចាស់កសិដ្ឋានរូបនេះ បានឱ្យដឹងថា បច្ចុប្បន្នកសិដ្ឋានអាចប្រមូលផលពងទាបានចន្លោះពី ៨០ ម៉ឺន ទៅ ៩០ម៉ឺនគ្រាប់ ក្នុង១ថ្ងៃ សម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារ ពិសេសគឺរាជធានីភ្នំពេញ និងតំបន់មួយចំនួនទៀតស្ថិតនៅក្នុងភូមិសាស្រ្ដស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលផងដែរ។

លោក សៀវ វិសុទ្ធ បញ្ជាក់ទៀតដែរថា ប៉ុន្មានថ្ងៃនេះ ក៏មានខាងមន្ទីរ សាលារៀន និងអង្គភាពមួយចំនួនក៏បានបញ្ជាទិញពងទាពីកសិដ្ឋានរបស់លោក ដើម្បីយកទៅចម្អិនសម្រាប់ចែកជូនបុគ្គលិកក្នុងកម្មវិធីសង្ក្រាន្តតាមមួយចំនួនផងដែរ។

យ៉ាងណាមិញ ស្របពេលដែលតម្លៃប្រេងសាំងកាន់តែកើនឡើងឥតឈប់ឈរ លោក សៀវ វិសុទ្ធ ក្នុងនាមជាម្ចាស់កសិដ្ឋានចិញ្ចឹមទាយកពងក្នុងស្រុកមួយក៏មិនបានឆ្លៀតលក់តម្លើងថ្លៃជូនអតិថិជន ក្នុងកាលៈទេសៈដ៏លំបាកមួយនេះ។

លោកបញ្ជាក់ថា «ការធ្វើបែបនេះ មិនថាកសិករ អាជីវករ និងអ្នកទទួលទានពងទា គឺអាចមានលទ្ធភាពគ្រាប់គ្រាន់សម្រាប់ការចាយវាយប្រចាំថ្ងៃបានដោយរីករាយគ្រប់គ្នា»

គួរឱ្យដឹងថា កសិដ្ឋានចិញ្ចឹមទាយកពង ខ្មែររីករាយ របស់លោក សៀវ វិសុទ្ធ ជាកសិដ្ឋានធំមួយដែលបានបើកដំណើរការតាំងពីឆ្នាំ ២០០៣មក។ បច្ចុប្បន្ន កសិដ្ឋានមួយនេះមានទីតាំងស្ថិតនៅភូមិកណ្ដាល ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម