ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី ចេញប្រតិកម្ម ក្រោយកងកម្លាំងខ្លួនត្រូវបានសម្លាប់ដោយអ៊ីស្រាអែល
ក្រោយកងកម្លាំងមូកខៀវរបស់ខ្លួនចំនួន៣នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសលីបង់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល ឥណ្ឌូណេស៊ីបានជំរុញឲ្យគ្រប់ភាគីជម្លោះនៅមជ្ឈិមបូព៌ា «គោរពច្បាប់មនុស្សធម៌អន្តរជាតិ» ព្រមទាំងអំពាវនាវឲ្យមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាបន្ទាន់។

អ្នកនាំពាក្យក្រសួងការពារជាតិឥណ្ឌូណេស៊ី លោក Rico Ricardo Sirait បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «សុវត្ថិភាពរបស់កងទ័ពរក្សាសន្តិភាពត្រូវតែជាអាទិភាពចម្បង។ គ្រប់ភាគីជម្លោះទាំងអស់ត្រូវបានជំរុញឲ្យគោរពច្បាប់មនុស្សធម៌អន្តរជាតិ និងធានាសុវត្ថិភាពរបស់បុគ្គលិករក្សាសន្តិភាព»។ នេះបើយោងតាមរបាយការណ៍ពីទីភ្នាក់ងារ alarabiya ។
កងកម្លាំងបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសលីបង់ (UNIFIL) បាននិយាយថា បុគ្គលិកពីរនាក់របស់ខ្លួនត្រូវបានសម្លាប់កាលពីថ្ងៃចន្ទទី៣០មីនា នៅក្នុងការផ្ទុះមួយ និងម្នាក់ទៀតបានស្លាប់នៅយប់ថ្ងៃអាទិត្យ នៅពេលដែលគ្រាប់ផ្លោងមួយបានវាយប្រហារទីតាំងរបស់ពួកគេ។
ដោយថ្កោលទោសការវាយប្រហារដ៏ «សាហាវយង់ឃ្នង» រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោក Sugiono បាននិយាយនៅថ្ងៃអង្គារនេះថា លោកបានពិភាក្សាអំពីការស្លាប់នេះជាមួយប្រធានអង្គការសហប្រជាជាតិ លោក Antonio Guterres ហើយស្នើសុំឲ្យមានកិច្ចប្រជុំបន្ទាន់មួយ ស្តីពីសន្តិសុខអង្គការសហប្រជាជាតិ ក៏ដូចជា «ការស៊ើបអង្កេតយ៉ាងរហ័ស ហ្មត់ចត់ និងមានតម្លាភាព»។
លោក Sugiono ដែលដូចជាជនជាតិឥណ្ឌូណេស៊ីជាច្រើនដែរ បានមានប្រសាសន៍ថា «សុវត្ថិភាព និងសន្តិសុខរបស់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ គឺមិនអាចចរចាបានទេ ហើយត្រូវតែគោរពគ្រប់ពេលវេលា»។
ជាមួយគ្នានោះដែរ លោក Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកប្រតិបត្តិការសន្តិភាព បានថ្កោលទោស «ឧប្បត្តិហេតុដែលមិនអាចទទួលយកបានទាំងនេះ ដោយលើកថា សកម្មភាពទាំងអស់ដែលធ្វើឲ្យប៉ះពាល់ដល់កងកម្លាំងរក្សាសន្តិភាពត្រូវតែបញ្ឈប់៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


