ជីវិតកម្សាន្ដ
ហុក សារីតុលា ត្រៀមវិលចូលប្រកួតបវរកញ្ញាជាថ្មី ក្នុងកម្មវិធី Miss Supranational Cambodia 2026
ដើម្បីសម្រេចគោលដៅ និងដើរតាមក្តីស្រមៃរបស់ខ្លួន កញ្ញា ហុក សារីតុលា អតីតម្ចាស់មកុដ Miss Wisdom Cambodia 2021 បានប្រកាសត្រៀមខ្លួនវិលចូលប្រកួតបវរកញ្ញាជាថ្មី ក្នុងកម្មវិធី Miss Supranational Cambodia 2026 នាពេលខាងមុខនេះ។

ដំណឹងនេះបានធ្វើឱ្យមហាជន និងអ្នកស្នេហាវិស័យបវរកញ្ញាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈកន្លងមក កញ្ញា ហុក សារីតុលា បានស្ងាត់ពីវិស័យនេះជាង ៤ឆ្នាំ និងខកខានឱកាសលើឆាកអន្តរជាតិ។ ទោះយ៉ាងណា នៅឆ្នាំ២០២៥ កន្លងទៅ កញ្ញាបានវិលត្រឡប់ចូលប្រកួតវិញ ក្នុងកម្មវិធី Miss Supranational Cambodia 2025 និងទទួលបានលទ្ធផលជាលំដាប់រងទី២ ។
បើទោះជាមិនអាចគ្រងមកុដបាន កញ្ញា ហុក សារីតុលា នៅតែទទួលបានការគាំទ្រ និងលើកទឹកចិត្តយ៉ាងច្រើន ពីសំណាក់មហាជន ដោយសារភាពលេចធ្លោទាំងរូបសម្រស់ សមត្ថភាព ចំណេះដឹង និងបទពិសោធក្នុងវិស័យបវរកញ្ញា។

បន្ទាប់ពីទទួលបានតំណែងលំដាប់រងទី២ នៃ Miss Supranational Cambodia 2025 កញ្ញាក៏ត្រូវបានជ្រើសរើសឱ្យក្លាយជាម្ចាស់មកុដ Miss Intercontinental Cambodia 2025 ដើម្បីតំណាងកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិឆ្នាំ ២០២៦។ ទោះជាយ៉ាងណា នាងមិនអាចចូលរួមប្រកួតបាន ដោយសារបញ្ហាវីសា ក្នុងការធ្វើដំណើរទៅប្រទេសអេហ្ស៊ីប។
យ៉ាងណាមិញ ថ្មីៗនេះ កញ្ញា ហុក សារីតុលា បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលម្តងទៀត ក្រោយប្រកាសបន្តក្ដីស្រមៃវិលចូលប្រកួតដណ្តើមមកុដជាថ្មី ក្នុងកម្មវិធី Miss Supranational Cambodia 2026 ដោយបញ្ជាក់ថា មិនមែនជាការចូលរួមក្នុងកម្មវិធី Miss Cosmo Cambodia 2026 ដូចការសន្មតរបស់មហាជននោះទេ។
ទន្ទឹមនឹងនេះ កញ្ញាក៏បានបង្ហោះសារបង្ហាញពីការត្រៀមខ្លួនវិលត្រឡប់មកវិញថា “បើមិនត្រឡប់មកវិញ បើមិនដើរតាមក្ដីស្រមៃ ធ្វើមិចនឹងអាចដល់គោលដៅ”។
ការវិលត្រឡប់របស់កញ្ញា ហុក សារីតុលា លើកនេះ ត្រូវបានមហាជន និងអ្នកគាំទ្រជាច្រើន បង្ហាញការគាំទ្រ និងលើកទឹកចិត្ត ដោយរំពឹងថាបវរកញ្ញារូបនេះនឹងអាចសម្រេចបានជោគជ័យក្នុងការប្រកួតនាពេលខាងមុខ៕ ដោយ៖ ចាន់រ៉ា


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


