Connect with us

ជីវិតកម្សាន្ដ

ហុក សារិតុលា បារម្ភឆ្នាំនេះ អាចនឹងមិនមានវត្តមានកម្មវិធីលើឆាកប្រកួត Miss Intercontinental 2026

បានផុស

នៅ

បន្ទាប់ពីទទួលបានតំណែងមកុដនៃកម្មវិធី Miss Intercontinental Cambodia 2025 បវរកញ្ញា ហុក សារិតុលា នឹងត្រៀមចេញទៅប្រកួតលើឆាកអន្តរជាតិតំណាងឱ្យកម្ពុជាក្នុងការប្រកួត Miss Intercontinental 2026 ដែលរៀបចំធ្វើឡើងនៅឯប្រទេស អេហ្ស៊ីប ។

ជាមួយគ្នានៃការត្រៀមខ្លួនឡើងឆាកអន្តរជាតិ ដែលនឹងចាប់ផ្ដើមចូលកងប្រកួតពីថ្ងៃទី ១៤ដល់ថ្ងៃទី ២៩ ខែមករាឆ្នាំ២០២៦ខាងនេះ Miss Intercontinental Cambodia 2025 ក៏បានបង្ហាញក្តីព្រួយបារម្ភ ខណ:ដែលនាងនៅមិនទាន់បានទទួលនូវទិដ្ឋាការ (វីហ្សា) នៅឡើយទេ។

នៅលើទំព័រហ្វេសប៊ុកវបរកញ្ញា ហុក សារិតុលា​ បានលើកឡើងថា ឆ្នាំនេះអាចនឹងមិនមានវត្តមានកម្ពុជា លើឆាកប្រកួតក៏ថាបាន។ សារិតុលា បញ្ជាក់ថា” ថ្ងៃស្អែកត្រូវដល់ថ្ងៃឡើងយន្តហោះទៅប្រកួតហើយ តែឆ្នាំនេះប្រហែលជាមិនដឹងថាអាចមានវត្តមានកម្ពុជាក្នុងកម្មវិធីឬអត់ទេ”។

គួរបញ្ជាក់ដែរថា គិតមកដល់ពេលនេះ មានរយៈពេលជិត ៣ខែហើយ ដែលកញ្ញា ហុក សារិតុលា លំដាប់រងទី២ នៃ Miss Supranational Cambodia 2025 ត្រូវបានប្រកាសក្លាយជាម្ចាស់មកុដថ្មីនៃកម្មវិធី Miss Intercontinental Cambodia 2025 ។ ចំពោះតំណែងជាម្ចាស់មកុដថ្មី Miss Intercontinental Cambodia 2025 នេះដែរ កញ្ញា ហុក សារិតុលា ក៏ទទួលបានឱកាសតំណាងកម្ពុជាឈរលើឆាកអន្តរជាតិលើកដំបូង ដែលនាងនឹងត្រៀមខ្លួនចូលរួមប្រកួតក្នុងកម្មវិធីអន្តរជាតិ Miss Intercontinental 2026 ៕ ដោយ : ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម