Connect with us

ជីវិតកម្សាន្ដ

សោម សារ៉ាពេជ្រ ប្រាប់មូលហេតុនៃការស្នើទិដ្ឋាការរបស់ សារិតុលា និង ថនវណ្ណៈ ទៅប្រកួតលើឆាកអន្តរជាតិ

បានផុស

នៅ

ស្របពេលដែលបវរកញ្ញាកម្ពុជា ហុក សារិតុលា និងបុរសឯក យូ ថនវណ្ណៈ បាននិងកំពុងត្រៀមខ្លួនទៅប្រកួតលើឆាកអន្តរជាតិនៃប្រទេសប៉ូឡូញឆាប់ៗខាងមុខនោះ ស្រាប់តែធ្វើឱ្យអ្នកគាំទ្រ មានការបារម្ភខ្លាំងខណ:មានដំណឹងថាអ្នកទាំងពីរមានបញ្ហាលើការស្នើសុំទិដ្ឋាការមិនទាន់ទទួលបានឬអាចនឹងខកខានចេញទៅប្រកួត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិតបន្ទាប់ពីក្លាយជាម្ចាស់តំណែងថ្មីនៃកម្មវីធី Miss & Mister Supranational Cambodia 2026 កញ្ញា ហុក សារីតុលា និងលោក យូ ថនវណ្ណៈ គឺត្រូវតំណាងកម្ពុជាចូលរួមប្រកួតកម្មវិធីអន្តរជាតិ Miss & Mister Supranational 2026 លើកទី១៧។

បើតាមគម្រោងដំណើរការនៃប្រកួតលើឆាកអន្តរជាតិ Miss & Mister Supranational 2026 លើកទី១៧ នេះដែរកម្មវិធីខាងលើនេះនឹងធ្វើឡើងនៅឯប្រទេ សប៉ូឡូញនាចុងខែកក្កដា ឆ្នាំ២០២៦។ ប៉ុន្តែរឿងដែ លអ្នកគាំទ្របារម្ភនោះគឺឭដំណឹងថា ហុក សារីតុលា និងលោក យូ ថនវណ្ណៈ កំពុងមានបញ្ហាជាប់គាំងលើការស្នើទិដ្ឋាការចេញទៅប្រកួតលើឆាកអន្តរជាតិ។

ទន្ទឹមគ្នានៃដំណឹងខាងលើចាប់អារម្មណ៍ទៅមើលអ្នក នាង សោម សារ៉ាពេជ្រ ដែលជាក្រុមការងារMiss & Mister Supranational Cambodia 2026 ក៏បានបង្ហោះពាក់ព័ន្ធបញ្ហានេះដែរ។ អ្នកនាង សោម សារ៉ាពេជ្រ បានរៀបរាប់ថា ការស្នើទិដ្ឋាការរបស់បវរកញ្ញា ហុក សារីតុលា និងបុរសឯក យូ ថនវណ្ណៈគ្រាន់តែមា នបញ្ហាបន្តិច គឺមិនមែនធ្លាក់នោះទេ ដោយសារមានចំណុចខុសគ្នាពីឆ្នាំមុនៗនិងមានការកែតម្រូវចំណុចខុសខ្លះដែលនឹងត្រូវរងចាំរយៈពេល១៤ថ្ងៃទៀតបើមិ នមានបញ្ហាអ្វីនឹងទទួលបានហើយ។

អ្នកនាងបញ្ជាក់ថា រឿងវីសាបន្តិចមិនមែនធ្លាក់ទេគ្រាន់តែឆ្នាំនេះ ឯកសារគេដូរខុសពីមុនបញ្ហារឿងធានា រ៉ាប់រងតែ១ទេ ទើបគេឱ្យយើង submitted កែតម្រូវ ៣៣ ចំណុចខុសតែមួយទេចាំតែ ១៤ថ្ងៃទៀត គេឆែកមើលអត់បញ្ហាបានវីសាហើយ។ ចំពោះអ្នកបន្ទោសថាមកពីចេះចុះ អ្នករៀបចំឱ្យមិនជួយចេះចុះ បងប្អូនហា ខ្ញុំរៀបវាតែម្នាក់ឯងទេ អត់មានអ្នកណាមកជួយរៀបទេ ខ្ញុំខ្លួនឯងសុទ្ធសាធ បើចាយលុយទៅឱ្យគេធ្វើក៏អត់មានអ្នកណាធានាធ្វើដែរ ព្រោះអត់មានទូត អ្នកទាំងអស់គ្នាបារម្ភ ចុះខ្ញុំអត់បារម្ភទេ មកបន្ទោសចេះតែគិតចេះចុះ ឆាតមកណែនាំខ្ញុំអីហ្នឹង មានដឹងខ្ញុំអត់ដេកពួនងើបកក់ appointment ប្រជែងគេតាមវេបសាយរាល់ថ្ងៃរាល់ម៉ោង។

ដោយឡែកសាមីខ្លួនបវរកញ្ញា ហុក សារិតុលា ក៏បានបង្ហោះដែរថា សួស្ដីអ្នកទាំងអស់គ្នាខាងយើងមានបញ្ហារឿងវីសា រត់ការតាំងពីថ្ងៃ២៨ ខែឧសភា ដល់ពេលថ្ងៃ ១០ ខែមិថុនា ណាត់ទៅយកវីសាយើងខុសឯកសារមួយចំនួន ទាំងដែលក្រុមការងារ Supra រៀបចំឱ្យដូចឆ្នាំមុនអ៊ីចឹង ហើយក៏បានសួរនាំខាងទូតម្តងទៀតចំពោះឯកសារដែលខុសហើយយើងក៏បានដាក់ស្នើម្តងទៀត។ សង្ឃឹមអ្វីៗនឹងប្រសើរឡើង ថ្ងៃ២៩ ខែមិថុនា ដឹងលទ្ធផលម្ដងទៀត៕ ដោយ: ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម