ជីវិតកម្សាន្ដ
៥ចំណុច បវរកញ្ញារូបស្រស់ ២ដួង បំផុសឱ្យសាធារណជនរួមធ្វើ និងរួមបញ្ឈប់
កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី និង កញ្ញា ហុក សារិតុលា បានចេញមុខបំផុសសាធារណជនខ្មែរ ឱ្យចូលរួមបន្តធ្វើសកម្មភាពណាដែលនាំប្រយោជន៍ដល់កម្ពុជា និងជៀសវាងដាច់ខាតនូវសកម្មភាពណាដែលសាងរូបភាពមិនល្អលើឆាកអន្តរជាតិ។

ការបំផុសនេះ គឺបន្ទាប់ពីមើលឃើញសកម្មភាពនៃការបញ្ចេញកំហឹងរបស់សាធារណជនខ្មែរមួយចំនួនលើអ្នកផ្ទះលេខ២ ដោយក្តីឈឺចាប់ ប៉ុន្តែហាក់ភ្លេចគិតដល់រូបភាពអវិជ្ជមានដែលបង្ហាញទៅអន្តរជាតិ។ ដោយបែបនេះ បវរកញ្ញារូបស្រស់ទាំងពីរដួង បានចេញមុខបំផុសនូវ៥ចំណុចខាងក្រោម៖
១. សូមកុំបង្ហោះ ឬចែករំលែកនូវរូបភាពឌឺដង ឡកលើយទៅកាន់ចោរសៀម កុំឱ្យពិភពលោកមើលមកកម្ពុជាក្នុងផ្លូវអវិជ្ជមាន។ អ្វីដេលគួរធ្វើ គឺគ្រាន់តែបង្ហាញនូវការពិតឱ្យបានច្រើនពីកម្ពុជា និងឆន្ទៈយ៉ាងពិតប្រាកដដែលថា កម្ពុជាគឺពិតជាចង់បានសន្តិភាព។
២. កុំចែករំលែករូបភាពចល័តទ័ព ទីតាំងសម្ងាត់ទ័ព ឬសកម្មភាពប្រយុទ្ធរបស់កងទ័ពលើបណ្តាញសង្គម។ នេះជាការស្នើសុំពីស្ថានីយ៍ទូរទស្សន៍ជាតិខេត្តបន្ទាយមានជ័យ។
៣. សូមបន្តជឿជាក់និងទុកចិត្តកងទ័ពកម្ពុជា និងថ្នាក់ដឹកនាំ។
៤. សូមបន្តបំផុសស្មារតីរួបរួមរបស់ខ្មែរ តាមរយៈការរកនិងផ្តល់ជំនួយដល់ជនភៀសសឹក ក៏ដូចជាវីរជនរបស់កម្ពុជា។
៥. សូមជឿជាក់ព័ត៌មានដែលពិត និងផ្តល់ព័ត៌មានដែលពិត ហើយបញ្ឈប់នូវការចែករំលែកព័ត៌មានមិនជាក់លាក់ ក្រៅពីប្រភពច្បាស់ការរបស់រាជរដ្ឋាភិបាល។
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


