ជីវិតកម្សាន្ដ
Miss Wisdom 2021 ប្រកាសតស៊ូរហូតដល់អាចឈរលើឆាកអន្តជាតិបង្ហាញឱ្យគេដឹងថា ខ្មែរអស្ចារ្យ
កញ្ញា ហុក សារិតុលា ដែលជាម្ចាស់មកុដ Miss Wisdom ឆ្នាំ ២០២១ កន្លងមកបានធ្វើឲ្យអ្នកគាំទ្រ និងទស្សនិកជននាំគ្នាលើកសរសើរមិនដាច់ពីមាត់នូវរូបសម្រស់ដ៏ទាក់ទាញបូករួម និងទេពកោសល្យសមត្ថភាពរបស់នាងថែមទៀត។

បវរកញ្ញា ហុក សារិតុលា ក៏ត្រូវបានគេដឹងថា នាងនឹងក្លាយជាតំណាងរបស់កម្ពុជាដើម្បីចេញទៅប្រកួតនៅក្នុងប្រទេសវៀតណាម។ ប៉ុន្តែសម្រាប់កម្មវិធីប្រកួតសម្រស់ដ៏ធំលំដាប់ពិភពលោក Miss Wisdom World 2021 នៅប្រទេសវៀតណាម ក៏ត្រូវបានពន្យារវិញ ដោយសារតែបញ្ហានៃការរីករាលដាលឆ្លងនៃជំងឺកូវីដ-១៩ ។

ដោយសារតែការខកខានក្នុងការចេញទៅប្រកួតលើឆាកអន្តរជាតិ ដែលគិតមកដល់ពេលនេះមានរយ´ពេល ១ ឆ្នាំនោះ បវរកញ្ញា ហុក សារិតុលា បានបង្ហោះសារសុំការលើកទឹកចិត្តដោយសង្ឃឹមថា មហាជននៅតែគាំទ្រ និងមិនភ្លេចនាងទេ។ កញ្ញា ហុក សារិតុលា បានរៀបរាប់ថា ១ ឆ្នាំ នៃការទទួលតំណែងបរវកញ្ញាវៃឆ្លាតនៃកម្ពុជារបស់នាងខ្ញុំ ហុក សារិតុលា ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាមិនបំភ្លេចក្មេងស្រីម្នាក់នេះទេ។



កញ្ញាបានលើកឡើងដោយភាពជឿជាក់ទៀតថាខ្ញុំនឹងតស៊ូមិនចុះចាញ់រហូតដល់ថ្ងៃណាមួយ ខ្ញុំអាចឈរលើឆាកអន្តជាតិបង្ហាញឱ្យគេដឹងថា ខ្មែរអស្ចារ្យ ដើរតាមក្ដីស្រមៃរហូតដល់អ្នកសម្រេចវាបាន។ហើយនាងខ្ញុំ គឺមានតែម្រាមដៃដប់អរគុណទៅដល់បណ្ដាអ្នកគាំទ្រខ្ញុំទាំងអស់ ដែលតែងតែលើកទឹកចិត្តផ្ដល់កម្លាំងចិត្តឱ្យខ្ញុំកន្លងមក៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


