ព័ត៌មានជាតិ
កម្លាំងនគរបាលរាជធានី ត្រៀមលក្ខណៈពេញលេញ ក្នុងការថែរក្សាការពារសន្តិសុខសុវត្ថិភាពជូនពលរដ្ឋក្នុងព្រឹត្តិការណ៍ “ នគរសង្ក្រាន្ត “ ខាងមុខ
ក្នុងឆ្នាំ២០២៦នេះ កម្ពុជាបានរៀបចំព្រឹត្តិការណ៍ធំមួយ គឺ “ នគរសង្ក្រាន្ត “ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី២០២៦ ជាលើកដំបូងសម្រាប់រាជធានីភ្នំពេញនោះ កម្លាំងនគរបាលទូទាំងរាជធានី ដែលជាកម្លាំងស្នូលសំខាន់មួយ នៃគណៈបញ្ជាការឯកភាពរាជធានី ក៏បានត្រៀមលក្ខណៈរួចរាល់ពេញលេញ ក្នុងការថែរក្សាការពារសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកលេងកម្សាន្ត។

ព្រឹត្តិការណ៍ “ នគរសង្ក្រាន្ត “ ខាងលើនឹងប្រារព្ធទៅរយៈពេល០៦ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅតាមទីតាំងសំខាន់មួយចំនួនដូចជា ៖ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ , ផ្លូវថ្មើរជើងចតុមុខ , សួនច្បារវត្តបទុមវត្តី , បរិវេណបាសាក់លេន និងផ្សារទួលទំពូងជាដើម។


កាលពីថ្ងៃទី៣១ ខែមីនាឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផល នៃកិច្ចប្រតិបត្តិការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ប្រចាំត្រីមាសទី១ និងលើកទិសដៅការងារបន្តសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍ “ នគរសង្រ្កាន្ត “ ក្នុងរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះដែរ មានការចូលរួមពីលោក-លោកស្រីស្នងការរង លោកអនុប្រធានផែនការងារ លោក-លោកស្រីនាយការិយាល័យជំនាញទាំង៣៣ លោកអធិការនគរបាលខណ្ឌទាំង១៤ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។


លោកស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានលើកឡើងដាក់បទបញ្ជាឲ្យ លោក-លោកស្រីស្នងការរង លោកនាយការិយាល័យនាញ និងលោកអធិការនគរបាលខណ្ឌទាំង១៤ ត្រូវពង្រឹងយកចិត្តទុកដាក់ ដឹកនាំបញ្ជាកម្លាំង អនុវត្តសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ ក្នុងរាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឲ្យធានាបានសុខសុវត្ថិភាពជាដាច់ខាត។


លោកស្នងការ ក៏បានណែនាំឲ្យជំនាញព្រហ្មទណ្ឌ ជំនាញសន្តិសុខ ទាំងការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌ ត្រូវពង្រឹងបង្កើនសមត្ថភាព គ្រប់គ្រងតាមដានក្តោបសភាពការណ៍ការងារសន្តិសុខឲ្យបានម៉ឺងម៉ាត់ជាពិសេស រាល់មុខសញ្ញាបង្កចលាចលសង្គម និងមុខសញ្ញាចោរ លួច ឆក់ប្លន់ ក្មេងទំនើង ដើម្បីដាក់ចេញវិធានការបង្ការទប់ស្កាត់ឲ្យមានប្រសិទ្ធភាព។ ជំរុញពង្រឹងត្រៀមកម្លាំងអន្តរាគមន៍ ប្រចាំការរងចាំទទួលបទបញ្ជា ពង្រឹងអនុវត្តរៀបចំផែនការសកម្មភាព ការពារ ទៅតាមមូលដ្ឋាន និងគោលដៅ នានាដូចជាវត្តអារាម កន្លែងសប្បាយភាព រមណីយដ្ឋាន ហើយចាត់កម្លាំងចុះអនុវត្ត ដោយមានការត្រួតពិនិត្យឲ្យបានច្បាស់លាស់។

ជំរុញឲ្យមានការយកចិត្តទុកដាក់ដោះស្រាយសម្រួលចរាចរណ៍ជាពិសេសលំហូរចេញ នៅពេលចរាចរណ៍មានភាពមមាញឹក នៅតាមគោលដៅដែលមានបញ្ហាប្រឈមកកស្ទះ ដើម្បីពន្លឿនការធ្វើដំណើររបស់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងមានសុវត្ថិភាព។ ត្រៀមរថយន្តបង្ការពន្លត់ និងសង្រ្គោះអគ្គិភ័យ ដើម្បីចេញអន្តរាគមន៍ ក្នុងករណីកើតឡើងអគ្គិភ័យជាយថាហេតុណាមួយ។

ជំរុញការផ្សព្វផ្សាយណែនាំ មិនអនុញ្ញាតឲ្យមានការលេងបាញ់ទឹក ប៉ាតម្សៅ គប់ទឹក ដោយចលនាឲ្យនាំគ្នាលេងល្បែងប្រជាប្រិយខ្មែរ និងចុះផ្សព្វផ្សាយណែនាំប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នបញ្ហាអគ្គិភ័យ ត្រូវណែនាំឲ្យមានការចាក់សោរបិទទ្វារផ្ទះឲ្យបានត្រឹមត្រូវការពារទ្រព្យសម្បត្តិមុនបងប្អូនដើរលេងចាកចេញពីផ្ទះ និងពង្រឹងកម្លាំងល្បាតត្រួតពិនិត្យក្នុងមូលដ្ឋានឲ្យបានជាប្រចាំដើម្បីការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋឲ្យបានល្អ។


សូមបញ្ជាក់ថា: ក្នុងកិច្ចប្រជុំនេះផងដែរ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានប្រគល់បណ្ណសរសើរដែលជាការលើកចិត្តរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជូនចំពោះលោក-លោកស្រី ស្នងការរង លោក-លោកស្រីនាយ នាយរងការិយាល័យជំនាញ និងលោកអធិការ អធិការរង សរុបចំនួន២៨នាក់ ដែលមានស្នាដៃចូលរួមបំពេញភារកិច្ចជូនដល់អង្គភាព និងបម្រើប្រជាពលរដ្ឋបានល្អ៕ អត្ថបទ៖ សុភា
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


