ព័ត៌មានអន្ដរជាតិ
ត្រាំ ថា អាមេរិក អត់ពឹងលើប្រេងនាំចូលទេ តែបើប្រទេសណាអត់ប្រេង ចូលទៅ Hormuz យកខ្លួនឯងទៅ
ក្នុងសុន្ទរកថានៅសេតវិមានស្តីពីស្ថានការណ៍វិវឌ្ឍន៍នៃសង្គ្រាមអ៊ីរ៉ង់ ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដូណាល់ ត្រាំ អះអាងថា អាមេរិកមិនត្រូវការប្រេងពីបរទេសទេ តែបើប្រទេសណាអត់មានប្រេង ចូលទៅមជ្ឈិមបូព៌ា យកខ្លួនឯងទៅ។

តាមការផ្សាយរបស់ BBC នៅថ្ងៃព្រហស្បតិ៍ទី២ខែមេសា លោកត្រាំនិយាយថា ប្រទេសទាំងឡាយណាដែលត្រូវការប្រេងពីមជ្ឈិមបូព៌ា គួរតែចេញមុខ ជួយធ្វើឲ្យច្រកសមុទ្រ Hormuz ឲ្យបើកចំហ។ ចំពោះប្រទេសទាំងឡាយណាដែលមិនអាចរកប្រេងឥន្ធនៈបាន ហើយប្រទេសជាច្រើនក្នុងចំណោមនោះបានបដិសេធចូលរួមក្នុងការកម្ចាត់ថ្នាក់ដឹកនាំរបស់អ៊ីរ៉ង់ សូមក្លាហានបន្តិចទៅ ហើយចូលទៅកាន់ច្រកសមុទ្រនោះ ដើម្បីកាន់កាប់និងការពារវាដោយខ្លួនឯងទៅ។
ស្របពេលជាមួយគ្នានោះ លោក ត្រាំ ក៏អំពាវនាវឲ្យបណ្តាប្រទេសនានា ងាកមកទិញប្រេងរបស់សហរដ្ឋអាមេរិកជំនួសវិញផងដែរ។
កាលមុន ប្រធានាធិបតីអាមេរិកលើកឡើងថា ខ្លួនមានប្រភពប្រេងគ្រប់គ្រាន់ រួមទាំងការនាំចូលពីវេណេស៊ុយអេឡាផងដែរ ដែលធ្វើឲ្យអាមេរិកលែងពឹងផ្អែកលើប្រេងពីតំបន់ឈូងសមុទ្រទៀតហើយ។

យ៉ាងណា សម្តីលោកត្រាំនាពេលនេះ ហាក់ដូចជាមិនបានជួយសម្រាលក្ដីបារម្ភដល់ទីផ្សារប្រេងពិភពលោកឡើយ ប៉ុន្តែបែរជារុញតម្លៃប្រេងសកលឲ្យបន្តហក់ឡើងខ្ពស់ទៅវិញ។
តម្លៃប្រេងឆៅ Brent ជាមធ្យមត្រូវបានជួញដូរក្នុងតម្លៃប្រហែល ១០០ ដុល្លារក្នុងមួយបារ៉ែល មុនពេលប្រធានាធិបតីចាប់ផ្តើមថ្លែងសន្ទរកថា ហើយតម្លៃបានឡើងចុះក្នុងអំឡុងពេលនៃការថ្លែង ប៉ុន្តែបច្ចុប្បន្នកំពុងបន្តឡើងថ្លៃបន្ថែមទៀត ដោយកើន ៤% គឺដល់ ១០៥,៣៨ ដុល្លារក្នុងមួយបារ៉ែល។
សូមជម្រាបជាថ្មី ច្រកសមុទ្រ Hormuz ត្រូវបិទជាស្ថាពរ ចាប់តាំងពីជម្លោះចាប់ផ្តើមកាលពីថ្ងៃទី ២៨ ខែកុម្ភៈ នៅពេលអ៊ីរ៉ង់ តបតទៅការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដោយការគំរាមកំហែងវាយប្រហារលើកប៉ាល់ទាំងឡាយណាដែលប្រើប្រាស់ផ្លូវទឹកនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


