ព័ត៌មានជាតិ
បើរកឃើញមានការផ្សំគំនិតក្នុងសកម្មភាព Scam ផ្ទះ ឬអគារដែលបម្រើឱ្យបទល្មើសនេះនឹងត្រូវរឹបអូស
ច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនឹងត្រូវចូលជាធរមាននាពេលឆាប់ៗខាងមុខនេះ មិនអនុញ្ញាតឱ្យមានការរឹបអូសយកផ្ទះ ឬអគារ ឬ ក៏ទ្រព្យសម្បត្តិណា ដែលជួលឱ្យក្រុមឧក្រិដ្ឋជន Online Scams នោះឡើយ។ តាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ការរឹបអូសទ្រព្យសម្បត្តិទាំងនោះបានលុះត្រាតែត្រូវបានរកឃើញថា មានពាក់ព័ន្ធនឹងការផ្សំគំនិតក្នុងបទល្មើសនេះដោយផ្ទាល់។

ការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ គឺធ្វើឡើងបន្ទាប់ពីមានក្តីកង្វល់របស់ប្រជាពលរដ្ឋមួយចំនួនដែលជាម្ចាស់ផ្ទះ ឬម្ចាស់អគារនានា ដែលជួលឱ្យគេដោយមិនដឹងថា គេយកទៅប្រព្រឹត្តអំពើឆបោកតាមប្រព័័ន្ធបច្ចេកវិទ្យា ហើយនឹងត្រូវរឹបអូសក្នុងពេលបង្ក្រាប។ ក៏ប៉ុន្តែករណីបែបនេះ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានអះអាងថា ច្បាប់មិនមានចែងក្នុងការរឹបអូសនោះទេ។

តែយ៉ាងណា លោកបានលើកឡើងពីទិដ្ឋភាពច្បាប់ទូទៅ ដែលចែងអំពីករណីអ្នកផ្ដើមគំនិត និងអ្នកផ្សំគំនិត បើក្នុងករណីចាប់បាន កុំថាឡើយទីតាំង ឬទ្រព្យសម្បត្តិត្រូវបានរឹបអូស សូម្បីតែម្ចាស់ទីតាំងក៏មិនរួចខ្លួនផងដែរ ពោលគឺនឹងត្រូវជាប់ទោសពីបទផ្សំគំនិតក្នុងការប្រព្រឹត្តបទល្មើស។
លើកឡើងក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការក្រសួងយុត្តិធម៌ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ លោករដ្ឋមន្ត្រី កើត រិទ្ធ បាននិយាយថា៖ «ច្បាប់នៃស្គេមអនឡានរបស់យើង ក៏មិនហួសនឹងគោលការណ៍ទូទៅនេះដែរ បើអ្នកជួលផ្ទះឱ្យអ្នកដ៏ទៃដោយមិនស្ថិតក្នុងស្ថានភាពនៃការផ្សំគំនិតជាមួយអ្នកដែលធ្វើសកម្មភាព Scammer នោះទេ ផ្ទះរបស់គាត់មិនអីនោះទេ តែបើផ្ទះគាត់ត្រូវរឹបអូស សូមបញ្ជាក់ថា គាត់ក៏មិនរួចខ្លួននោះដែរ ព្រោះថាសមត្ថកិច្ចបានរកឃើញពីការពាក់ព័ន្ធរបស់គាត់ក្នុងសកម្មភាព Scam និងទទួលបានផលប្រយោជន៍ចេញពីបទល្មើស មិនមែនផលប្រយោជន៍ពីការជួលនោះទេ»។

បើមិនមានការផ្សំគំនិត ក៏ដូចជាមិនមែនជាអ្នកផ្តើមគំនិតក្នុងបទល្មើស online Scam ទេនោះ ទ្រព្យសម្បត្តិរបស់គាត់នឹងត្រូវបានរឹបអូសឡើយ ហើយច្បាប់នឹងការពារសិទ្ធរបស់គាត់។ លោក កើត រិទ្ធ បញ្ជាក់បន្ថែមដូច្នេះ។
តាមការបញ្ជាក់របស់លោក កើត រិទ្ធ ច្បាប់ពាក់ព័ន្ធនឹងការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលតាក់តែងឡើងដោយរាជរដ្ឋាភិបាលកម្ពុជា គឺត្រូវបានរៀបចំឡើងក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈម តាមរយៈការបង្កើតវិធានព្រហ្មទណ្ឌដែលមានភាពចន្លោះប្រហោងនៃច្បាប់បច្ចុប្បន្ន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងជំរុញប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


