ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់បដិសេធសំណើបទឈប់បាញ់៤៨ម៉ោងរបស់អាមេរិក
ប្រទេសអ៊ីរ៉ង់បានបដិសេធសំណើរបស់សហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់រយៈពេល៤៨ម៉ោង ដែលត្រូវបានបញ្ជូនតាមរយៈប្រទេសជាមិត្តមួយ បន្ទាប់ពីមានការកើនឡើងនូវភាពតានតឹងក្នុងតំបន់។

យោងតាមរ៉យទ័រចុះផ្សាយថ្ងៃទី៤ខែមេសាឆ្នាំ២០២៦ ដោយដកស្រង់ប្រភពពីទីភ្នាក់ងារព័ត៌មាន Fars ទីក្រុងតេហេរ៉ង់មិនបានផ្តល់ចម្លើយជាលាយលក្ខណ៍អក្សរនោះទេ ប៉ុន្តែបានឆ្លើយតបវិញតាមរយៈ «ការបន្តការវាយប្រហារនៅលើសមរភូមិ»។
កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់ទីក្រុងវ៉ាស៊ីនតោនបានកើនឡើង បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់បានកំណត់គោលដៅលើ «ឃ្លាំងកម្លាំងយោធា» របស់សហរដ្ឋអាមេរិកនៅលើកោះ Bubiyan នៃប្រទេសគុយវ៉ែត។ ការវាយតម្លៃបានបង្ហាញថា កងកម្លាំងអាមេរិកបានជួបប្រទះ «បញ្ហាធ្ងន់ធ្ងរ» ដែលបណ្តាលមកពី «ការគណនាខុស» លើសមត្ថភាពយោធារបស់អ៊ីរ៉ង់។
ជម្លោះដ៏ស្រួចស្រាវនេះបានផ្ទុះឡើងកាលពីថ្ងៃទី២៨កុម្ភៈ នៅពេលដែលអ៊ីស្រាអែល និងអាមេរិកបានបើកការវាយប្រហាររួមគ្នាលើទីក្រុងតេហេរ៉ង់ និងទីក្រុងដទៃទៀត ដែលបានសម្លាប់មេដឹកនាំកំពូលលោក Ali Khamenei ព្រមទាំងមេបញ្ជាការយោធាជាន់ខ្ពស់ និងជនស៊ីវិល។ ជាការឆ្លើយតប អ៊ីរ៉ង់បានបាញ់បង្ហោះមីស៊ីល និងដ្រូនជាច្រើនសំដៅលើគោលដៅរបស់អ៊ីស្រាអែល និងទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិកនៅទូទាំងមជ្ឈិមបូព៌ា៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


