ព័ត៌មានអន្ដរជាតិ
ការព្រមានដកខ្លួនពី NATO របស់ត្រាំ វាយប្រហារស្មារតីប្រទេសតូចៗនៅអ៊ឺរ៉ុប ប៉ុន្តែការចាកចេញមិនស្រួល ដូច ត្រាំ គិតទេ
ការខកចិត្តកាន់តែខ្លាំងឡើងរបស់រដ្ឋបាល លោក ដូណាល់ ត្រាំ ជាមួយសម្ព័ន្ធមិត្តណាតូ (NATO) ចំពោះការបដិសេធរបស់ពួកគេមិនចូលរួមក្នុងសង្គ្រាមនៅអ៊ីរ៉ង់ ធ្វើឱ្យអ្នកធ្វើគោលនយោបាយសងខាងនៃមហាសមុទ្រអាត្លង់ទិកត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរថ្មី។
យោងតាមកាសែត The Hill ផ្សាយថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ទោះបីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ចង់ដកខ្លួនចេញពីសម្ព័ន្ធភាពជាមួយណាតូក៏ដោយ ក៏នឹងត្រូវការការយល់ព្រមពីសភាក្នុងការដកខ្លួនចេញពីស្ថាប័នយោធាអន្តរជាតិមួយនេះជាផ្លូវការដែរ ប៉ុន្តែមានជំហានផ្សេងទៀតដែលលោក ត្រាំ អាចធ្វើ ដើម្បីទប់ស្កាត់កិច្ចសហប្រតិបត្តិការរវាងពួកគេ។

វាជាសញ្ញានៃការព្រួយបារម្ភកាន់តែខ្លាំងឡើងពីការគំរាមកំហែងរបស់ លោក ត្រាំ នាំឱ្យអគ្គលេខាធិការអង្គការណាតូ លោក ម៉ាក រូតតេ (Mark Rutte) នឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយ។
ខណៈអ្នកជំនាញនិងអតីតមន្ត្រីអឺរ៉ុបមិនទាន់ឃើញសហរដ្ឋអាមេរិកចាកចេញពីអង្គការណាតូនៅថ្ងៃស្អែកនៅឡើយទេ តែការគំរាមកំហែងរបស់ លោក ត្រាំ ក្នុងការបោះបង់ចោលអង្គការនេះ កំពុងវាយប្រហារស្មារតីនៃប្រទេសនានានៅទូទាំងមហាសមុទ្រអាត្លង់ទិកយ៉ាងខ្លាំង។
លោក David Cattler អ្នកស្រាវជ្រាវជាន់ខ្ពស់នៃមជ្ឈមណ្ឌលវិភាគគោលនយោបាយអឺរ៉ុប និយាយថា៖ « សំណួរពិតប្រាកដមិនមែនថាតើសហរដ្ឋអាមេរិកចាកចេញពីអង្គការណាតូឬអត់នោះទេ! ប៉ុន្តែ ថាតើសម្ព័ន្ធមិត្តនៅតែបន្តជឿទុកចិត្តលើសហរដ្ឋអាមេរិកឱ្យដឹកនាំឬអត់។ សម្ព័ន្ធភាពមិនបែកបាក់ពេលដែលប្រទេសនានាចាកចេញទេ វាបែកបាក់ពេលទំនុកចិត្តនោះរសាត់បាត់»។
លោក ត្រាំ បានរិះគន់អង្គការណាតូជាយូរមកហើយ ប៉ុន្តែនៅសប្តាហ៍នេះ លោកហាក់ស្តីបន្ទោសខ្លាំងបំផុត ពេលខ្លួនផ្តល់បទសម្ភាសន៍ឱ្យកាសែត The Telegraph នៅថ្ងៃពុធកន្លងទៅថា៖ « សមាជិករបស់ទីក្រុងវ៉ាស៊ីនតោនគឺហួសពីការពិចារណាឡើងវិញ»។
ចំណែក ក្រសួងការបរទេសប៉ូឡូញលើកឡើងលើបណ្តាញសង្គម X ថា៖ «ជាការពិតណាស់ អង្គការ NATO គឺជាមូលដ្ឋានគ្រឹះនៃសន្តិសុខរបស់យើង។ ពិតប្រាកដណាស់! យើងចង់ក្លាយជាសម្ព័ន្ធមិត្តល្អនិងស្មោះត្រង់របស់អាមេរិក ប៉ុន្តែយើងមិនអាចធ្វើពុតថាប្រធានាធិបតីសហរដ្ឋអាមេរិកកំពុងនិយាយអ្វីនោះទេ»។
អ្នកការទូតអឺរ៉ុបម្នាក់ទៀតនិយាយថា៖ « សម្ព័ន្ធភាពត្រូវគិតគូរពីការគំរាមកំហែងរបស់ លោក ត្រាំ ទោះបីជាយើងពិបាកក្នុងការយល់ពីជំហានប្រធានាធិបតីដកសហរដ្ឋអាមេរិកចេញពីអង្គការនេះទាំងស្រុងក៏ដោយ»។
អ្នកកាទូតទាំងនោះប្រាប់ The Hill ថា៖ « យើងមិនត្រូវត្រឡប់ទៅរឿងរ៉ាវចាស់វិញទេ។ ការឆ្លើយតបដ៏ល្អបំផុតគឺការកសាងសមត្ថភាពរបស់អឺរ៉ុបក្នុងការអនុវត្តប្រតិបត្តិការលើណាតូដោយគ្មានទីក្រុងវ៉ាស៊ីនតោន»។
ចំណែក លោក Cattler បន្តថា៖ « យើងជឿថាពេលនេះ សម្ព័ន្ធមិត្តមានការព្រួយបារម្ភតិចទេ ពីការដកខ្លួនចេញជាផ្លូវការរបស់សហរដ្ឋអាមេរិក តែអ្វីដែលបារម្ភខ្លាំងគឺភាពមិនអាចទាយទុកមុនបានរបស់សមាជិកដ៏សំខាន់បំផុតរបស់ណាតូ»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៦ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


