Connect with us

សេដ្ឋកិច្ច

កម្ពុជា ស្នើឱ្យក្រុមហ៊ុនវិនិយោគលើប្រព័ន្ធអ៊ីនធឺណិត បន្តចូលរួមអភិវឌ្ឍបណ្ដាញខ្សែកាប្លិ៍ក្រោមដី

បានផុស

នៅ

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ, ប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងអ៊ីនត្រាណិតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើក្រុមហ៊ុនវិនិយោគលើប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា បន្តជួយគាំទ្រ និងចូលរួមឱ្យកាន់តែសកម្មថែមទៀត ក្នុងដំណើរការអនុវត្តគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធបណ្ដាញខ្សែកាប្លិ៍ក្រោមដី សំដៅគាំទ្រដល់ការពង្រឹងគុណភាពនៃការផ្ដល់សេវាសាធារណៈនានា របស់រាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ាន សាហ៊ីប បានស្នើក្នុងពេលទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន HyalRoute Communication Group និងគណៈប្រតិភូក្រុមហ៊ុន (ខេមបូឌា) ហ្វីប៊ឺរអុបទិច ខមញូនីខេសិន ណេតវើក​(CFOCN)​ ដែលដឹកនាំដោយលោកស្រី Dana Dong នាយិកាប្រតិបត្តិក្រុមហ៊ុន HyalRoute Communication Group នៅថ្ងៃទី ០៦ មេសា ២០២៦។

លោកបណ្ឌិតសភាចារ្យ បានស្វាគមន៍ចំពោះគណៈប្រតិភូក្រុមហ៊ុន ដែលបានឆ្លៀតពេលមកជួបពិភាក្សាការងារ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសនៃការចូលរួមកម្មវិធី “ប្រកាសបើក ជំហានទី៤ គម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(FMIS)”។

លោកស្រី Dana Dong បានបញ្ជាក់ជាថ្មី អំពីគោលជំហរបស់ក្រុមហ៊ុន HyalRoute Communication Group ដែលជាក្រុមហ៊ុនមេ របស់ក្រុមហ៊ុន CFOCN ក្នុងការបន្តគាំទ្រដល់ការអនុវត្តគម្រោងអ៊ីនត្រាណិតជំហានទី២, បន្ទាប់ពីការបញ្ចប់ដោយជោគជ័យនូវ គម្រោងអ៊ីនត្រាណិតជំហានទី១ ដែលគ្រោងនឹងចុះហត្ថលេខាប្រគល់-ទទួល នៅព្រឹកថ្ងៃទី ០៧ មេសា ជាសក្ខីភាពស្រាប់។

លោក ហ៊ាន សាហ៊ីប បានសាទរចំពោះភាពប្រសើរឡើងវិញជាបណ្តើរៗ នៃអាជីវកម្មរបស់ក្រុមហ៊ុន និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល នៃការអនុវត្តគម្រោងអ៊ីនត្រាណិតជំហានទី១ ដែលជាគម្រោងបណ្ដាញតភ្ជាប់ផ្ទៃក្នុងរបស់ក្រសួងសេដ្ឋកិច្ច។

មន្ត្រីដដែលរូបនេះ បានបង្ហាញឆន្ទៈក្នុងការជួយគាំទ្រដល់ក្រុមហ៊ុន ក្នុងនាមជាដៃគូសហការយូរឆ្នាំ សំដៅធ្វើឱ្យស្ថានភាពនៃអាជីវកម្មទូទៅរបស់ក្រុមហ៊ុន កាន់តែប្រសើរឡើងជាលំដាប់។

លោកបណ្ឌិតសភាចារ្យក៏បានរំលេចជូនគណៈប្រតិភូក្រុមហ៊ុន អំពីសមិទ្ធផល ដែលកើតចេញពីការអនុវត្តគម្រោងអ៊ីនត្រាណិតជំហានទី១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការចូលរួមចំណែកកសាងសង្គម និងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា និងការធ្វើបរិវត្តកម្មឌីជីថល របស់រាជរដ្ឋាភិបាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម