ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ដៅកូរ៉េខាងត្បូង ថា«អសកម្ម» រឿងច្រក Hormuz និងគំរាមសម្ព័ន្ធមិត្តគ្រប់កន្លែង
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចង្អុលបង្ហាញពីការមិនពេញចិត្តជាសាធារណៈម្តងទៀត ចំពោះទីក្រុងសេអ៊ូល ដែលមិនទទួលយកសំណើសុំការគាំទ្រផ្នែកយោធានៅក្នុងច្រកសមុទ្រ Hormuz ដោយលើកឡើងពីអ្វីដែលលោក ត្រាំ ហៅថា «ជំហរអសកម្ម» និងរិះគន់សម្ព័ន្ធមិត្តអឺរ៉ុប និងអាស៊ីជុំវិញការឆ្លើយតបផ្នែកយោធាក្នុងជម្លោះជាមួយអ៊ីរ៉ង់។

នៅក្នុងសន្និសីទសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃទី៦មេសា ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយ មិនត្រឹមតែសំដៅចោទប្រកាន់ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នោះទេ លោក ត្រាំ ក៏បានលើកឡើងពីកូរ៉េខាងត្បូង អូស្ត្រាលី ជប៉ុន និងអូស្ត្រាលីផងដែរ ដោយថា ពួកគេមិនបានជួយអាមេរិកទេ។ នេះបើយោងតាមការចេញផ្សាយពីទីភ្នាក់ងារ biz.chosun។
លោកត្រាំ បាននិយាយថា៖ «យើងមានកងទ័ពអាមេរិកចំនួន ៤៥,០០០ នាក់ ឈរជើងដើម្បីការពារកូរ៉េខាងត្បូងពីលោក គីម ជុងអ៊ុន ប៉ុន្តែពួកគេមិនបានជួយយើងទេ»។ ទោះបីយ៉ាងណា ការកត់សម្គាល់នេះត្រូវបានគេមើលឃើញថា ជាការដាក់សម្ពាធលើតួនាទីរបស់កូរ៉េខាងត្បូង ដោយលើកឡើងពីការឈរជើងរបស់កងកម្លាំងអាមេរិកនៅកូរ៉េ។
ការអត្ថាធិប្បាយរបស់លោក ត្រាំ ហាក់ដូចជាពង្រីកការមិនពេញចិត្តផ្ទាល់ខ្លួនកាន់តែធំទូលាយ ដោយកាលពីខែមុនលោក ត្រាំ បានស្នើសុំឲ្យសម្ព័ន្ធមិត្តបញ្ជូននាវាចម្បាំងដើម្បីការពារច្រក Hormuz ប៉ុន្តែកូរ៉េខាងត្បូងមិនបានបង្ហាញជំហរច្បាស់លាស់នោះទេ។
មិនតែប៉ុណ្ណោះ ប្រធានាធិបតី ត្រាំ ក៏បានសំដៅទៅលើទំនាក់ទំនងជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយថា «ខ្ញុំចុះសម្រុងជាមួយគាត់យ៉ាងល្អ ហើយគាត់ក៏ចូលចិត្តខ្ញុំដែរ»។ ប្រសិនបើប្រធានាធិបតីអាមេរិកពីមុនណាម្នាក់ បានធ្វើការងារនេះឲ្យបានត្រឹមត្រូវ មេដឹនាំកូរ៉េខាងជើង នឹងមិនមានអាវុធនុយក្លេអ៊ែរដូចឥឡូវនេះទេ។ លោក ជឿជាក់ថា ប្រទេសដូចជាកូរ៉េខាងត្បូង និងជប៉ុន ដែលទទួលបានប្រេង និងឧស្ម័នតាមរយៈច្រក Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងសកល គួរតែដើរតួនាទីធំជាងនេះក្នុងការបើកវាឡើងវិញ។
យ៉ាងណាមិញ នៅក្នុងរង្វង់ការទូតរបស់ទីក្រុងវ៉ាស៊ីនតោន ការអត្ថាធិប្បាយរបស់លោកត្រាំ ត្រូវបានគេមើលឃើញមិនត្រឹមតែជាការបង្ហាញពីការមិនពេញចិត្តប៉ុណ្ណោះទេ ប៉ុន្តែជាសារដាក់សម្ពាធដែលមានគោលបំណងពង្រីកបន្ទុកយោធា និងការទូតរបស់សម្ព័ន្ធមិត្ត ចំពេលមានភាពតានតឹងកើនឡើងនៅមជ្ឈិមបូព៌ា៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ដោយសារចង់បាន Greenland ខ្លាំងពេក ទើបដូណាល់ ត្រាំ រកលេសចាកចេញពី NATO
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១៨ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


