Connect with us

ព័ត៌មានអន្ដរជាតិ

ដោយសារ​ចង់​បាន​ Greenland ខ្លាំងពេក ទើប​ដូណាល់ ត្រាំ រកលេសចាកចេញពី NATO

បានផុស

នៅ

ប្រធានាធិបតី​សហរដ្ឋអាមេរិក ​លោក ដូណាល់ ត្រាំ បាននិយាយថា ​​មូល​ហេតុដែលខ្លួ​ន​ចង់​ចាក​ចេញ​ពី​​អង្គការ​​សម្ព័ន្ធមិត្តយោធា​ណា​តូ (​NATO) ដោយសា​រ​តែ​​​​​​អង្គការ​ណា​តូ​​​អា​ច​ជាឆ្អឹង​ទទឹង​ក ជំទាស់​មិន​ឲ្យសហរដ្ឋអាមេរិក​​​​​​​​​គ្រប់គ្រ​ង​កោះ Greenland​ ដែលរដ្ឋបាល​​របស់​លោក​ចង់​បាន​បំផុត​នោះ។​

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសារព័ត៌មាន straitstimes លោក ដូណាល់ ត្រាំ បាន​និយាយ​នៅ​ថ្ងៃទី៦មេសាថា «ប្រសិនបើមនុស្សចង់ដឹងការពិត រឿងទាំងមូលចាប់ផ្តើមនៅ Greenland។ យើងចង់បាន Greenland ប៉ុន្តែពួកគេ [ណាតូ] មិនចង់ប្រគល់កោះនោះមកយើងទេ។ ដូច្នេះខ្ញុំបាននិយាយថា «លាហើយ» ចំពោះ​​អង្គការ​ណា​តូ​​។

ព្រមជាមួយគ្នានោះដែរ លោក ត្រាំ ក៏បានរិះគន់សម្ព័ន្ធមិត្តមិនមែនជាសមាជិកណាតូផ្សេងទៀត រួមទាំងកូរ៉េខាងត្បូង អូស្ត្រាលី និងជប៉ុន ចំពោះការមិនជួយក្នុងសង្គ្រាមអ៊ីរ៉ង់។ ប៉ុន្តែបែរជាសរសើរប្រទេសឈូងសមុទ្រ រួមទាំងអារ៉ាប៊ីសាអូឌីត គុយវ៉ែត បារ៉ែន កាតា និងអារ៉ាប់រួម ចំពោះការគាំទ្ររបស់ពួកគេក្នុងអំឡុងពេលជម្លោះមួយនេះ។

មិនតែប៉ុណ្ណោះ មេដឹកនាំសហរដ្ឋអាមេរិកបានបន្តវាយប្រហារណាតូថា ជា «ខ្លាក្រដាស» ដែលប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន មិនខ្លាចនោះទេ។ លោកនៅតែបន្តរិះគន់សម្ព័ន្ធមិត្តមួយនេះម្តងហើយម្តងទៀត ចំពោះការមិនគាំទ្រសហរដ្ឋអាមេរិកនៅក្នុងជម្លោះជាមួយ​អ៊ីរ៉ង់​ដែលកំពុងបន្តនៅមជ្ឈិមបូព៌ា៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម