កីឡា
ស្មើម្ចាស់ផ្ទះថ្ងៃនេះគ្រូរបស់ Manila Digger៖ កូនក្រុមរបស់លោកលេងមិនទាន់ឲ្យអស់ ១០០% នោះទេ
ក្រោយអាចតាមស្មើជាមួយក្រុមព្រះខ័នរាជស្វាយរៀងនៅចុងម៉ោងគ្រូបង្វឹករបស់ Manila Digger FC ថាកូនក្រុមរបស់លោកថ្ងៃនេះលេងនៅមិនទាន់អស់ ១០០% នោះទេ ស្របពេលក្រុមលេងទម្លាក់ការពារច្រើននៅជើងទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFC Challenge League ។

គ្រូបង្វឹករបស់ Manila Digger
ថ្លែងក្នុងសន្នីសីទសារព័ត៌មាននៅមុននេះបន្តិច លោក Kim Versales ថាការប្រកួតជាមួយព្រះខ័នរាជស្វាយរៀងថ្ងៃនេះគឺម្ចាស់ផ្ទះបានដាក់សម្ពាធខ្លាំងមែនទែន។ ប៉ុន្តែកូនក្រុមរបស់លោកលេងបានល្អទៅតាមរបៀបដែលបានរៀបចំទុកជាមុនពិសេសការទម្លាក់មកការពារច្រើន។
នៅវគ្គទី១ ទាំងព្រះខ័នរាជស្វាយរៀង និងក្រុមរបស់លោកគឺមានឱកាសល្អដូចគ្នា។ វគ្គទី២ គឺពិតជាដូចនូវអ្វីដែលលោកបានគិតអីចឹងថាកូនក្រុមរបស់លោកនឹងធ្វើបានល្អជាមិនខានលោកជឿជាក់ ស្របពេលជាក់ស្ដែងពិតជាធ្វើបានមែន។ យ៉ាងណាក្នុងការប្រកួតមួយនេះកូនក្រុមរបស់លោកនៅមិនទាន់លេងឲ្យអស់ ១០០% នោះទេ។

លទ្ធផលការប្រកួត
បញ្ជាក់ដែរថា បញ្ចប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFC Challenge League ជើងទី១ រវាងក្រុមព្រះខ័នរាជស្វាយរៀង និង Manila Digger FC បានត្រឹមលទ្ធផលស្មើគ្នា ១-១ ប៉ុណ្ណោះ។ ម្ចាស់ផ្ទះរកបាន ១គ្រាប់មុននៅនាទី៣ ក្នុងវគ្គទី១ ស្របពេលក្រុមភ្ញៀវតាមស្មើវិញចុងម៉ោងក្នុងនាទី៨៥ នៃការប្រកួត និងរក្សាគ្រាប់បាល់រហូតបញ្ចប់ការប្រកួតស្មើគ្នា។ ការប្រកួតជើងទី២ នឹងធ្វើឡើងនៅប្រទេសហ្វីលីពីន ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


