សន្តិសុខសង្គម
អគ្គិភ័យឆេះបន្ទប់ខុនដូជាន់ទី៣៥ នៅផ្លូវ ៦០ម៉ែត្រខូចខាតស្ទើរទាំងស្រុង និងបណ្ដាលឲ្យជនបរទេសម្នាក់រងរបួស
បន្ទប់ជាន់ទី៣៥ នៃអគារខុនដូ Urban Village ត្រូវបានអគ្គិភ័យឆាបឆេះ បង្កខូចខាតអស់ស្ទើរទាំងស្រុង និងបណ្តាលអោយជនជាតិបរទេសម្នាក់រងរបួស។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៥០នាទី យប់ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ។

តាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុគេឃើញពីចម្ងាយមានភ្លើងនៅបន្ទប់ខុនដូជាន់ទី៣៥ ប៉ុន្តែដោយសារមើលពីចម្ងាយឆ្ងាយ ទើបមិនចាប់អារម្មណ៍ស្មានគ្រាន់តែជាភ្លើងបន្ទប់ធម្មតា។ លុះមួយសន្ទុះក្រោយមក អណ្តាតភ្លើងដែលគាត់ឃើញនោះ បែរជាឡើងកាន់តែខ្លាំងទៅៗ ហើយថែមទាំងមានផ្សែងខ្មៅហ៊ុយខ្មួលខ្មាញ់ ពាសពេញផ្ទៃមេឃ បង្កអោយភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះកាន់ទីតាំង ដើម្បីបន្តរាយការណ៍ទៅកាន់មន្រ្តីជំនាញពន្លត់អគ្គិភ័យ ជួយអន្តរាគមន៍អោយទាន់ពេលវេលា។

ករណីអគ្គិភ័យនេះបង្កការខូចខាតបន្ទប់ចំនួន ០១ រួមនឹងសម្ភារៈប្រើប្រាស់អស់ស្ទើរទាំងស្រុង និងបង្កអោយជនជាតិបរទេសម្នាក់រងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ក្នុងប្រតិបត្តិការអន្តរាគមន៍ កម្លាំងជំនាញបានប្រើរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រថយន្តជំនួយក្រសួងមហាផ្ទៃមកដល់ទីតាំងខាងលើជាច្រើនគ្រឿង បាញ់រហូតពន្លត់រលត់ជាស្ថាពរ។ ចំពោះមូលហេតុ សមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវរកមូលហេតុនៅចំណុចខុនដូខាងលើ៕
អត្ថបទ៖ រដ្ឋា


-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


