Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំចិន ប្រាប់​​ មេបក្ស​ប្រឆាំង​តៃវ៉ាន់៖«កុំប្រកាស​ឯករាជ្យឡើយ និងរក្សា​ជំហរ «ចិនតែមួយ»

បានផុស

នៅ

ប្រធានាធិបតីចិន​ លោក​ ស៊ី ជីនពីង បានប្រាប់មេដឹកនាំ​គណបក្ស​​ប្រឆាំងតៃវ៉ាន់នៅថ្ងៃសុក្រទី១០មេសា ថា រដ្ឋាភិបាល​ចិន​នឹងមិនអត់ឱនចំពោះឯករាជ្យភាពរបស់កោះតៃវ៉ាន់​ឡើយ ដែលជាមូលហេតុចម្បងក្នុងការបំផ្លាញសន្តិភាពនៅក្នុងច្រកសមុទ្រ ដែល​បែក​ចែកចិននិង​កោះ​តៃ​វ៉ាន់ ដោយអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញ «ការបង្រួបបង្រួម» ក្រោមគោលការណ៍ «ចិនតែមួយ»។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួររបស់រដ្ឋចិន និងកាសែត United Daily News របស់តៃវ៉ាន់ លោកស្រី Cheng Li-wun ប្រធានគណបក្សប្រឆាំងធំបំផុតរបស់តៃវ៉ាន់ គឺគណបក្សគួមីនតាង (KMT) កំពុងស្ថិតនៅក្នុងប្រទេសចិន លើអ្វីដែលលោកស្រីហៅថាជាបេសកកម្មសន្តិភាព ដើម្បីកាត់បន្ថយភាពតានតឹង នៅពេលដែលទីក្រុងប៉េកាំង បានបង្កើនសម្ពាធយោធាប្រឆាំងនឹងកោះដែលខ្លួនអះអាងថាជាទឹកដីរបស់ខ្លួន។

នៅក្នុងសុន្ទរកថាបើករបស់លោក ស៊ី បានមានប្រសាសន៍ប្រាប់លោកស្រី Cheng ថា «ពិភពលោកសព្វថ្ងៃនេះមិនមានសន្តិភាពទាំងស្រុងនោះទេ ហើយសន្តិភាពគឺមានតម្លៃណាស់។ ជាពិសេស ជនរួមជាតិនៅសងខាងនៃច្រកសមុទ្រ សុទ្ធតែជាជនជាតិចិន ហើយក្នុងនាមជាគ្រួសារតែមួយ សុទ្ធតែចង់បានសន្តិភាព ការអភិវឌ្ឍ ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ដែលទាំំងនេះគឺជាបំណងប្រាថ្នារួមរបស់យើង»។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋដាច់ដោយឡែកមួយ លោកស៊ី បានបន្ថែមថា ពេល​ដែល​គ្រួសារ​មាន​ភាព​សុខដុមរមនា អ្វីៗ​ទាំងអស់​នឹង​រីកចម្រើន។ ឯករាជ្យភាព​របស់​តៃវ៉ាន់​គឺជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​ខូច​ដល់​សន្តិភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ យើង​នឹង​មិន​អត់ឱនឲ្យ​វា​ឡើយ។

លោកស៊ី ក៏​បាន​លើក​ឡើង​ពី​ប្រធានបទ​ដ៏​លំបាក​នៃ​ការ​រួបរួម​រវាង​ចិន និង​តៃវ៉ាន់ ដែល​ជា​គោលដៅ​របស់​ទីក្រុង​ប៉េកាំង​ជា​យូរ​មក​ហើយ ប៉ុន្តែ​រដ្ឋាភិបាល​តៃវ៉ាន់​តែងតែបដិសេធ។ គណបក្ស​កុម្មុយនិស្ត​ចិន (KMT) និង​គណបក្ស​កុម្មុយនិស្ត​ត្រូវ​តែ​ពង្រឹង​ទំនុកចិត្ត​គ្នា​ទៅវិញទៅមក​ខាង​នយោបាយ រក្សា​អន្តរកម្ម​វិជ្ជមាន បង្រួបបង្រួម​ជនរួមជាតិ​នៅ​សងខាង​ច្រក​សមុទ្រ និង​ចូលរួម​គ្នា​ដើម្បី​បង្កើត​អនាគត​ដ៏​ភ្លឺស្វាង​នៃ​ការ​បង្រួបបង្រួម​មាតុភូមិ និង​ការ​ស្តារ​ជាតិ​ឡើង​វិញ»។

ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃសន្តិភាព លោកស្រី Cheng បានមានប្រសាសន៍បន្ថែមពីលោកស៊ីថា «យើងគួរតែកសាងដំណោះស្រាយស្ថាប័នមួយដែលអាចការពារ និងចៀសវាងសង្គ្រាម ហើយធ្វើឲ្យច្រកសមុទ្រតៃវ៉ាន់ក្លាយជាគំរូសម្រាប់ដោះស្រាយជម្លោះដោយសន្តិវិធី។ យើងសង្ឃឹមថាច្រកសមុទ្រនេះនឹងមិនមែនជាគោលដៅនៃការជ្រៀតជ្រែកពីខាងក្រៅទេ ប៉ុន្តែជាសមុទ្រដែលភ្ជាប់ចំណងឈាម អរិយធម៌ និងក្តីសង្ឃឹម។ ជាពិសេស សូមឲ្យយើងសហការគ្នាលើវិស័យផ្សេងៗគ្នាដូចជាថាមពលថ្មី ការឆ្លើយតបទៅនឹងជំងឺ និងក្រមសីលធម៌បញ្ញាសិប្បនិម្មិត (AI) ដើម្បីចូលរួមចំណែកដល់សុខុមាលភាពមនុស្ស និងការអភិវឌ្ឍប្រកបដោយចីរភាព៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម