កីឡា
U17 កម្ពុជា ត្រូវការឈ្នះ U17 ប្រ៊ុយណេ ថ្ងៃនេះដាច់ខាត ដើម្បីក្តីសង្ឃឹមក្នុងពានយុវជនអាស៊ាន
ក្រុមយុវជនជម្រើសជាតិ កម្ពុជា អាយុក្រោម ១៧ ឆ្នាំ ត្រូវការឈ្នះដាច់ខាត លើក្រុមយុវជន ប្រ៊ុយណេ អាយុក្រោម ១៧ ឆ្នាំ នារសៀលថ្ងៃ អង្គារ៍ ទី ១៤ ខែ មេសា ឆ្នាំ ២០២៦ នេះ ដើម្បីបន្តក្តីសង្ឃឹមឡើងវគ្គបន្តក្នុងពានរង្វាន់យុវជនអាស៊ាន ASEAN U17 Boys’ Championship 2026 ។

សម្រាប់ពូល C ក្រុម U17 ប្រ៊ុយណេ បានបើកឆាកការប្រកួតពានយុវជនអាស៊ានអាយុក្រោម ១៧ ឆ្នាំ ដោយចាញ់ក្រុម U17 អូស្ត្រាលី យ៉ាងចាស់ដៃក្នុងលទ្ធផល ០ ទល់នឹង ១២។ ចំណែកក្រុម U17 កម្ពុជា វិញ បានស្មើគ្នាជាមួយនឹងក្រុម U-17 សិង្ហបុរី ក្នុងលទ្ធផល ០ ទល់នឹង ០។

បច្ចុប្បន្នក្រុម U17 អូស្ត្រាលី កំពុងឈរនៅកំពូលតារាងក្នុងពូល C។ រីឯ U17 កម្ពុជា ឈរនៅលេខ ២, U17 សិង្ហបុរី ឈរនៅលេខ ៣ និង U-17 ប្រ៊ុយណេ ឈរនៅលេខ ៤ ដែលជាចំណាត់ថ្នាក់បាតតារាង។ ក្នុងស្ថានភាពបច្ចុប្បន្ន ក្រុម U17 កម្ពុជា កំពុងស្ថិតនៅតំណែងលេខ ២ ល្អ ដែលអាចមានឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានយុវជនអាស៊ាន។

យ៉ាងណាមិញ ការប្រកួតក្នុងពូល គឺនៅសល់ ២ ប្រកួតទៀត។ ដូច្នេះបើ កម្ពុជា ចង់ឡើងទៅវគ្គបន្ត ត្រូវតែឈ្នះការប្រកួតទាំង ២ ដែលនៅសល់ ឬយ៉ាងហោចណាស់ឈ្នះ ១ និងស្មើ ១។ ការប្រកួតរសៀលនេះ ក្រុម U-17 កម្ពុជា ត្រូវតែយកឈ្នះលើក្រុម U-17 ប្រ៊ុយណេ ដាច់ខាត ទើបអាចមានសង្ឃឹម។ ប្រសិនបើការប្រកួតនេះទទួលបានលទ្ធផលមិនល្អនោះទេ នោះនឹងពិបាកណាស់ ដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយសារប្រកួតចុងក្រោយ ត្រូវជួប U17 អូស្ត្រាលី ដែលជាក្រុមខ្លាំងប្រចាំពូល។
គួរឱ្យដឹង ថា ចាប់តាំងពីពានយុវជនអាស៊ានអាយុក្រោម ១៧ ឆ្នាំនេះបង្កើតឡើងដំបូងពីឆ្នាំ ២០០២ ក្រុម U17 ប្រ៊ុយណេ ធ្លាប់ចូលរួមបានចំនួន ១០ លើក ក្នុងនោះធ្លាក់ក្នុងវគ្គចែកពូលទាំងអស់។ ចំណែក U-17 កម្ពុជា វិញធ្លាប់បានចូលរួមចំនួន ១២ លើក ក្នុងនោះលទ្ធផលល្អបំផុត ធ្លាប់បានចំណាត់ថ្នាក់លេខ ៤ កាលពីឆ្នាំ ២០១៦៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


