ព័ត៌មានអន្ដរជាតិ
ចិនព្រមានអាមេរិកថា ការបិទផ្លូវសមុទ្រអ៊ីរ៉ង់គឺជា «ច្បាប់ព្រៃ» បង្កគ្រោះថ្នាក់ដល់ពិភពលោក
ភាពតានតឹងនៅលើឆាកអន្តរជាតិបានកើនឡើងដល់កម្រិតថ្មីមួយទៀត បន្ទាប់ពីប្រទេសចិនបានចេញមុខរិះគន់យ៉ាងចាស់ដៃទៅលើសហរដ្ឋអាមេរិក ចំពោះការសម្រេចចិត្តដាក់បម្រាមបិទផ្លូវសមុទ្រនៅកំពង់ផែអ៊ីរ៉ង់។

ចេញផ្សាយថ្ងៃទី១៤មេសា សារព័ត៌មាន UPI បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា សកម្មភាពនេះគឺជាទង្វើដ៏ «គ្រោះថ្នាក់ និងគ្មានការទទួលខុសត្រូវ» ដែលកំពុងតែធ្វើឲ្យស្ថានការណ៍កាន់តែតានតឹង និងគំរាមកំហែងដល់កិច្ចព្រមព្រៀងឈប់បាញ់ដែលកំពុងមានភាពផុយស្រួយ។
មិនត្រឹមតែរិះគន់ប៉ុណ្ណោះទេ ទីក្រុងប៉េកាំងក៏បានព្រមានដោយផ្ទាល់ទៅកាន់ទីក្រុងវ៉ាស៊ីនតោនថា បើអាមេរិកហ៊ានអនុវត្តការដំឡើងពន្ធ ៥០% លើទំនិញចិន ដោយយកលេសថា ចិនលក់ប្រព័ន្ធការពារដែនអាកាសឲ្យអ៊ីរ៉ង់នោះ ចិននឹងឆ្លើយតបវិញយ៉ាងដាច់ខាត។ ចិនបានច្រានចោលព័ត៌មានដែលថាខ្លួនត្រៀមផ្គត់ផ្គង់ឧបករណ៍យោធាឲ្យអ៊ីរ៉ង់ ដោយចាត់ទុកថាជារឿងដែលប្រឌិតឡើងទាំងស្រុង។
ចំណែកឯប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសង្កត់ធ្ងន់ថា ពិភពលោកមិនគួរអនុញ្ញាតឲ្យខ្លួនឯងវិលទៅរក «ច្បាប់ព្រៃ» ដែលជាកន្លែងដែលច្បាប់អន្តរជាតិមិនត្រូវបានគោរព ឬត្រូវគេអនុវត្តតាមតែចិត្តចង់នោះទេ។
ស្របពេលជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ លោក Amir Saeid Iravani បានផ្ញើលិខិតទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ដោយចោទប្រកាន់ថា ការបិទផ្លូវសមុទ្ររបស់អាមេរិកគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់អ៊ីរ៉ង់ និងជាសកម្មភាពឈ្លានពានផ្ទុយពីធម្មនុញ្ញអង្គការសហប្រជាជាតិ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


