ព័ត៌មានអន្ដរជាតិ
ប្រមុខ UN អឺរ៉ុប និងមេដឹកនាំប្រទេសច្រើនទៀត ស្វាគមន៍ កិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់
បណ្តាស្ថាប័នអន្តរជាតិ រួមមានប្រមុខ UN និងអឺរ៉ុប និង បណ្តាមេដឹកនាំនៃប្រទេសនៅអឺរ៉ុប៤ មានអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ព្រមទាំងនូវែលសេឡង់ និង ជប៉ុន អូស្រ្តាលី បានស្វាគមន៍ ចំពោះកិច្ចព្រមព្រៀងឈានទៅបញ្ចប់សង្រ្គាមអាមេរិក-អ៊ីរ៉ង់ ជាអចិន្ត្រៃយ៍ ឈានដល់បើកច្រកហ័រមូសឡើងវិញ។
មន្ត្រីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានលើកឡើងកាលពីថ្ងៃអាទិត្យថា ភាគីទាំងពីរបានយល់ព្រមលើកិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្គ្រាម បញ្ឈប់ការបិទផ្លូវអ៊ីរ៉ង់របស់សហរដ្ឋអាមេរិក និងបើកច្រកសមុទ្រហ័រមូសឡើងវិញ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ខាងក្រោមនេះគឺជាប្រតិកម្មរបស់អន្តរជាតិស្វាគមន៍ ចំពោះកិច្ចព្រមព្រៀងឈានទៅបញ្ចប់សង្រ្គាមអាមេរិក-អ៊ីរ៉ង់៖
តាមរយៈអ្នកនាំពាក្យ អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN) លោក Antonio Guterres និយាយថា៖ « លោកអគ្គលេខាធិការស្វាគមន៍ ចំពោះការប្រកាសថា សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងសន្តិភាព ផ្តល់នូវបទឈប់បាញ់ជាបន្ទាន់ និងអចិន្ត្រៃយ៍ ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ក៏ដូចជាក្របខ័ណ្ឌសម្រាប់ការចរចាបន្ថែមទៀត។ ការសម្រេចចិត្តនេះគឺជាតំណាងឱ្យជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការដោះស្រាយជម្លោះដោយសន្តិវិធី»។
មិនខុសគ្នាប៉ុន្មាន សេចក្តីថ្លែងការណ៍រួមពីមេដឹកនាំ E4 គឺចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលី លើកឡើងថា៖ « អ៊ីរ៉ង់មិនត្រូវទទួលបានអាវុធនុយក្លេអ៊ែរឡើយ។ យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយសហរដ្ឋអាមេរិក អ៊ីរ៉ង់ និងទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) ដើម្បីសម្រេចគោលដៅនេះ»។
ចំណែកនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ថា៖ « រដ្ឋាភិបាលអូស្ត្រាលីស្វាគមន៍ ចំពោះកិច្ចព្រមព្រៀងរបស់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ អូស្ត្រាលីបានអំពាវនាវជាយូរមកហើយឱ្យមានការបន្ធូរបន្ថយភាពតានតឹង និងបញ្ចប់ជម្លោះ រួមទាំងនៅក្នុងប្រទេសលីបង់ផងដែរ […]»។
នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer, អធិការបតីអាល្លឺម៉ង់ Friedrich Merz ក៏បានស្វាគមន៍ ចំពោះកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។
ប្រធានាធិបតីបារាំង លោក Emmanuel Macron សង្កត់ធ្ងន់ថា៖ « ខ្ញុំស្វាគមន៍ ចំពោះកិច្ចព្រមព្រៀងសម្រេចបានរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់ដៃគូជាច្រើនបានចូលរួមចំណែក។ ខ្ញុំអំពាវនាវឱ្យមានការអនុវត្តយ៉ាងឆាប់រហ័ស និងពេញលេញលើប្រទេសមានជម្លោះទាំងអស់។ កិច្ចព្រមព្រៀងនេះត្រូវតែអនុញ្ញាតឱ្យមានការបើកច្រកសមុទ្រ Hormuz ឡើងវិញជាបន្ទាន់ និងគ្មានលក្ខខណ្ឌ»។
នាយករដ្ឋមន្ត្រីជប៉ុន លោក ស្រី Sanae Takaichi ថា៖ « ប្រទេសជប៉ុនសង្ឃឹមយ៉ាងមុតមាំថាការធ្វើនាវាចរណ៍ដោយសេរី និងសុវត្ថិភាពឆ្លងកាត់ច្រកសមុទ្រ Hormuz នឹងត្រូវបានធានា ក្នុងការអនុវត្តជាក់ស្តែង ហើយកិច្ចព្រមព្រៀងចុងក្រោយលើបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងបញ្ហាផ្សេងៗទៀតនឹងត្រូវបានឈានដល់ក្នុងពេលឆាប់ៗនេះ»។
រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោក Winston Peters ថា៖ « កិច្ចព្រមព្រៀងដ៏សំខាន់ និងស្ថាបនានេះគឺជាជំហានមួយឆ្ពោះទៅរកការកាត់បន្ថយភាពតានតឹង និងលើកកម្ពស់ស្ថិរភាពនៅក្នុងតំបន់ដែលមានសារៈសំខាន់ ចំពោះសន្តិសុខសេដ្ឋកិច្ចពិភពលោក[…] ការសន្ទនា និងការទូតនៅតែជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត ក្នុងការដោះស្រាយបញ្ហាយូរអង្វែង»។
គួរបញ្ជាក់ថា សង្រ្គាមផ្តើមដោយអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ គឺនៅថ្ងៃទី២៨ ខែកុម្ភៈ បានសម្លាប់មនុស្ស ខូចខាតហេដ្ឋារចនាសម្ព័នភាគីទាំងបី រួមទាំងប្រទេសនៅមជ្ឈិមបូព៌ាយ៉ាងច្រើន ពិសេសឈានដល់បិទច្រកសមុទ្រហ័រមូសទៀតផង៕
សម្រួល៖ ណឺ មិនា
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


