ព័ត៌មានជាតិ
រថយន្តចុះបញ្ជីផ្លាកលេខភ្នំពេញមានជាង ៧៥ ម៉ឺនគ្រឿង គិតត្រឹមឆ្នាំ ២០២៥
បើតាមមន្រ្តីរដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញពីកំណើនយានយន្ត ដែលចុះបញ្ជីផ្លាកលេខភ្នំពេញមានការកើនឡើងយ៉ាងខ្លាំង។
អ្នកស្រី ភិមា វិច្ឆិកាល អភិបាលរងរាជធានីភ្នំពេញបានឲ្យដឹងថា ចំនួនយានយន្តដែលចុះបញ្ជីផ្លាកលេខភ្នំពេញមានការកើនឡើងខ្លាំង ដោយក្នុងនោះរថយន្តមានចំនួន ៧៥ ម៉ឺនគ្រឿង និងម៉ូតូមានចំនួន ២,៥ លានគ្រឿង។

ដោយសារកំណើនយានយន្តដ៏ច្រើនលើសលប់ស្ទើរតែច្រើនជាងចំនួនប្រជាជន វាបានបង្ហាញពីតម្រូវការចាំបាច់សម្រាប់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ អ្នកដំណើរ និងក្រុមហ៊ុនសាងសង់ ក្នុងការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច ដើម្បីធានាលើបន្ទុកហិរញ្ញវត្ថុនៅពេលមានហានិភ័យកើតឡើង។ អ្នកស្រី ភិមា វិច្ឆិកាល បញ្ជាក់។

បន្ថែមពីនេះ អ្នកស្រីបានលើកឡើងពីសមិទ្ធផលសំខាន់ៗនៃការអភិវឌ្ឍនៅរាជធានីភ្នំពេញ ដូចជាវិស័យទេសចរណ៍ ដែលនៅក្នុងឆ្នាំ ២០២៥ រាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបចំនួន ១១ លាននាក់ ដែលចំនួននេះមានការកើនឡើងប្រមាណ ៥% បើធៀបនឹងឆ្នាំ ២០២៤។
ភ្នំពេញជាទីក្រុងនៃបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រ មានតំបន់ទេសចរណ៍សំខាន់ៗដូចជា ព្រះបរមរាជវាំង វត្តភ្នំ និងសារមន្ទីរជាដើម ហើយកន្លងទៅសារព័ត៌មាន BBC បានចាត់ទុកភ្នំពេញជាទីក្រុងមួយក្នុងចំណោមទីក្រុងទាំង ២០ ដែលជាគោលដៅទេសចរណ៍ល្អបំផុតសម្រាប់ឆ្នាំ ២០២៦។
រដ្ឋបាលរាជធានីភ្នំពេញបានដាក់ឲ្យដំណើរការផ្លូវថ្មើរជើងចតុមុខដែលក្នុងមួយសប្តាហ៍ (ថ្ងៃសៅរ៍-អាទិត្យ) អាចទាក់ទាញភ្ញៀវទេសចរបានពី ៨ ម៉ឺន ទៅ ១៥ ម៉ឺននាក់។ សមិទ្ធផលដ៏ធំធេងមួយទៀតគឺការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបាននាំការតភ្ជាប់ការដំណើរពីគ្រប់ទិសទីមកប្រទេសកម្ពុជា។
នៅរាជធានីភ្នំពេញមានមជ្ឈមណ្ឌលពាណិជ្ជកម្មមានផ្សារទំនើប និងទីតាំងបោះដុំដោះដូរទំនិញសរុបជាង ៥០០ ទីតាំង រួមទាំងគ្រឹះស្ថានសិក្សាក្រៅពីឧត្តមសិក្សាចំនួន ៨៨២ ទីតាំង និងគ្រឹះស្ថានឧត្តមសិក្សាមានចំនួន ៦៤ ទីតាំង ដែលឆ្លុះបញ្ចាំងពីសកម្មភាពអាជីវកម្មដ៏មមាញឹក។
បើតាមមន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ ភាពរីកចម្រើនទាំងនេះបានទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិឱ្យមកបោះទុនបង្កើតក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗកាន់តែច្រើន៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


