ព័ត៌មានអន្ដរជាតិ
មេដឹកនាំកំពូលអ៊ីរ៉ង់ នៅតែបាត់មុខយ៉ាងអាថ៌កំបាំង៖ តើនរណាជាអ្នកបញ្ជាពីក្រោយខ្នងពិតប្រាកដ?
អស់រយៈពេលជាង៦សប្តាហ៍មកហើយ បន្ទាប់ពីការប្រកាសឡើងកាន់តំណែងជាមេដឹកនាំកំពូលថ្មីបន្តពីឪពុក លោក Mojtaba Khamenei នៅតែមិនទាន់បង្ហាញខ្លួន ឬបញ្ចេញសំឡេងឲ្យប្រជាជនអ៊ីរ៉ង់បានឃើញ និងបានឮនៅឡើយទេ។

ក្នុងស្ថានភាពដែលប្រទេសកំពុងប្រឈមមុខនឹងសង្គ្រាមដ៏គ្រោះថ្នាក់បំផុត ការបាត់មុខរបស់លោកបានបង្កើតឲ្យមានមន្ទិលសង្ស័យយ៉ាងខ្លាំង។ រាល់សារដែលចែកចាយលើកញ្ចក់ទូរទស្សន៍ជាតិ ឬបណ្ដាញសង្គម សុទ្ធតែជាអត្ថបទដែលគេយកមកអានឲ្យ ឬជាវីដេអូដែលបង្កើតឡើងដោយបច្ចេកវិទ្យា AI ដែលធ្វើឲ្យមានការសង្ស័យថា លោកអាចនឹងកំពុងមានរបួសធ្ងន់ ឬកំពុងស្ថិតនៅឯបរទេស។
ភាពខុសប្លែកគ្នានេះ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ បើប្រៀបធៀបទៅនឹងសម័យកាលឪពុករបស់លោក គឺលោក Ali Khamenei ដែលជាបុរសខ្លាំងតែងតែបង្ហាញមុខជាសាធារណៈរៀងរាល់សប្តាហ៍ដើម្បីចេញបញ្ជា និងសម្រេចចិត្តលើកិច្ចការធំៗ។ យោងតាមប្រភពព័ត៌មានពី CNN លោក Mojtaba អាចនឹងរងរបួសបាក់ជើង និងមានស្នាមរបួសលើផ្ទៃមុខ ក្នុងព្រឹត្តិការណ៍វាយប្រហារតាមអាកាសរបស់អាមេរិក និងអ៊ីស្រាអែលកាលពីចុងខែកុម្ភៈ ដែលបានសម្លាប់ឪពុករបស់លោក។ របាយការណ៍ខ្លះទៀតថា លោកនៅតែចូលរួមប្រជុំតាមរយៈប្រព័ន្ធសំឡេង ប៉ុន្តែអ្នកជំនាញយល់ថា ប្រព័ន្ធដឹកនាំរបស់អ៊ីរ៉ង់បច្ចុប្បន្នកំពុងប្រើប្រាស់ឈ្មោះរបស់លោកគ្រាន់តែជា «ខែលការពារ» ដើម្បីបញ្ចៀសការរិះគន់ពីផ្ទៃក្នុងតែប៉ុណ្ណោះ។
ស្របពេលជាមួយគ្នានេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា អ៊ីរ៉ង់កំពុងមានការផ្លាស់ប្តូររបប ហើយលោកបានហៅអ្នកចរចាថ្មីរបស់អ៊ីរ៉ង់ថាជា «មនុស្សសមហេតុផល»។ ទោះជាយ៉ាងណា ការចរចាសន្តិភាពនៅប្រទេសប៉ាគីស្ថានក្នុងសប្ដាហ៍នេះបានទទួលបរាជ័យ ដោយសារអ្នកចរចាអ៊ីរ៉ង់មិនបានមកបង្ហាញខ្លួន ដែលនាំឲ្យលោកត្រាំ យល់ថា រដ្ឋាភិបាលអ៊ីរ៉ង់កំពុងមានការបែកបាក់ផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ។ ដើម្បីឆ្លើយតបនឹងរឿងនេះ ទីក្រុងតេហេរ៉ង់បានព្យាយាមបង្ហាញរូបភាពសាមគ្គីភាព ដោយលើកតម្កើងលោក Mohammad Bagher Ghalibaf ប្រធានសភា និងជាអតីតមេបញ្ជាការកងទ័ពបដិវត្តន៍អ៊ិស្លាម ឲ្យក្លាយជាតួអង្គសំខាន់ក្នុងការដឹកនាំការចរចាជាមួយអាមេរិក។
បច្ចុប្បន្ន អ្នកនយោបាយអ៊ីរ៉ង់ដែលនៅរស់រានមានជីវិត កំពុងស្ថិតក្នុងស្ថានភាពដ៏លំបាកបំផុត ដោយម្ខាងត្រូវដោះស្រាយសម្ពាធពីការអត្ថាធិប្បាយរបស់លោកត្រាំ និងម្ខាងទៀតត្រូវទប់ទល់នឹងក្រុមអ្នកនិយមជ្រុលក្នុងស្រុកដែលចាត់ទុកការសម្រុះសម្រួលជាមួយអាមេរិកថាជាការ «ចុះចាញ់»។ រាល់ការសម្រេចចិត្តធំៗ ដូចជាការបើកច្រកសមុទ្រហ័រមូស សុទ្ធតែរងការរិះគន់ពីអ្នកគាំទ្ររបបនេះថាធ្វើឡើងដោយគ្មានការយល់ព្រមពីមេដឹកនាំកំពូល។ ដរាបណា លោក Mojtaba នៅតែបន្តបាត់មុខពីសាធារណជនបែបនេះ សំណួរអំពីអ្នកកាន់អំណាចពិតប្រាកដនៅអ៊ីរ៉ង់ នឹងកាន់តែជះឥទ្ធិពលខ្លាំងដល់ជោគវាសនានៃការចរចាសន្តិភាព៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


