Connect with us

កីឡា

កីឡាឆ្នេរខ្សាច់​អាស៊ី​ លើក​ទី៦៖ កម្ពុជា​ប្រកួត​អស់​ ២ប្រភេទ​កីឡា​ហើយ​ និង​កំពុង​ដំណើរ​ការ​ប្រកួត​កីឡា​ទី៣​ បាល់ទាត់​លើ​តុ​

បានផុស

នៅ

ការ​ប្រកួត​កីឡា​ឆ្នេរខ្សាច់​អាស៊ី​ លើក​ទី៦​ នៅ​ឯ​ប្រទេស​ចិន​ បាន​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី២២​ មេសា​ ២០២៦ មក​ម្ល៉េះ​ ខណៈ​អត្តពលិក​កម្ពុជា​ប្រកួត​ ២ប្រភេទ​កីឡា​រួចហើយ​ និង​កំពុង​ដំណើរ​ការ​ប្រកួត​បាល់ទាត់​លើ​តុ ប៉ុន្តែ​មិន​ទាន់​ដឹង​លទ្ធផល​យ៉ាងណា​នោះ​ទេ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាព​ពិធី​បើក​ការ​ប្រកួត​

ព្រឹត្តិការណ៍​កីឡា​ឆ្នេរខ្សាច់​ប្រចាំ​ទ្វីប​អាស៊ី​ ដែល​កំពុង​ធ្វើ​នៅ​ឯ​ប្រទេស​ចិន​លើក​នេះ​ក្រុម​អត្តពលិក​កម្ពុជា​ប្រកួត​អស់​ពីរ​ប្រភេទ​កីឡា​ហើយ​គឺ​កីឡា​ទ្រីយ៉ាត្លុង​ និង​កីឡា​ជឺជីតស៊ូ។​ ក្នុង​ចំណោម​ទាំង​ពីរ​ប្រភេទ​កីឡា​នេះ​គឺ​កម្ពុជា​ដណ្ដើម​បាន​មេដាយ​ប្រាក់ ១គ្រឿង​ពី​កីឡា​ទ្រីយ៉ាងត្លុង។​

ចំពោះ​កីឡា​បាល់ទាត់​លើ​តុ​គឺ​ដំណើរ​ការ​ប្រកួត​ចាប់​តាំង​ពី​ម្សិលមិញ​​មក​ម៉្លេះ។​ ដូច្នេះ​ក្រុម​បាល់ទាត់​លើ​តុ​កម្ពុជា​ក៏​កំពុង​ដំណើរ​ការ​ប្រកួត​ជា​មួយ​បណ្ដា​ប្រទេស​ចូលរួម​ដូច​គ្នា​ទៅ​តាម​វិញ្ញាសា​ផ្សេងៗ​ និង​មិន​ទាន់​ដឹង​លទ្ធផល​យ៉ាង​ខ្លះ​នៅ​ឡើយ​ទេ។​ ប្រភេទ​កីឡា​បាល់ទាត់​លើ​តុ​នេះ​គឺ​ធ្វើ​ការ​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី២៤​ ដល់​ ២៨​ មេសា​ ទើប​បិទ​បញ្ចប់។​

ទិដ្ឋភាព​ពិធី​បើក​ការ​ប្រកួត​

បញ្ជាក់​ដែរ​ថា​ នៅ​ព្រឹត្តិការណ៍​កីឡា​ឆ្នេរខ្សាច់​អាស៊ី​ លើក​ទី៦​ ឆ្នាំ​២០២៦​ នេះ​គឺ​ធ្វើ​ឡើង​នៅ​ឯ​ប្រទេស​ចិន​ ចាប់​ពី​ថ្ងៃ​ទី២២​ ដល់​ ៣០​ ខែ​មេសា។​ ចំពោះ​ប្រទេស​កម្ពុជា​បញ្ជូន​កីឡា​ ៤ប្រភេទ​ទៅ​ចូលរួម​ប្រកួត​ប្រជែង​មេដាយ។​ ២ប្រភេទ​កីឡា​រួម​មាន​ ទ្រីយ៉ាងត្លុង​ ជឺជីតស៊ូ​ បាន​បញ្ចប់​ការ​ប្រកួត​រួច​ហើយ។​ ដោយ​ឡែក​កីឡា​បាល់ទាត់​លើ​តុ​កំពុង​ដំណើរ​ការ​ប្រកួត​ ស្រប​ពេល​កីឡា​ចំបាប់​ចុងក្រោយ​គេ​ទើប​តែ​ចេញ​ដំណើរ​ពី​កម្ពុជា​ព្រឹកមិញ​នេះ​ទេ។​ ចំបាប់​នឹង​ត្រូវ​ប្រកួត​នៅ​ថ្ងៃ​ទី២៧​ ដល់​ ២៩​ មេសា។​ បច្ចុប្បន្ន​នេះ​ម្ចាស់​ផ្ទះ​ចិន​កំពុង​ឈរ​ចំណាត់​ថ្នាក់​លេខ១​ ដោយ​ឈ្នះ​មេដាយ​សរុប​ ១៩​គ្រឿង​ មាស៩ ប្រាក៨​ សំរឹទ្ធ២​ គិត​ត្រឹម​រសៀល​ថ្ងៃ​ទី២៥​ មេសា​ ២០២៦ នេះ៕​

អត្ថបទដោយ៖ នូន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម