កីឡា
អគ្គនាយកដ្ឋានកីឡា «វគ្គផែនការហាត់ហ្វឹកហ្វឺនពង្រឹងគ្រូបង្វឹកជម្រើសជាតិ» បានបញ្ចប់ក្រោយរៀបចំរយៈពេល ២ថ្ងៃ
សិក្ខាសាលាស្តីពី «ការរៀបចំទ្រឹស្ដី ផែនការហាត់ហ្វឹកហ្វឺន ដើម្បីពង្រឹងសមត្ថភាពគ្រូបង្វឹក គ្រូជំនួយក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិ ឆ្នាំ២០២៦ បានបិទបញ្ចប់ទៅហើយកាលពីល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា។

ទិដ្ឋភាពបិទវគ្គ
លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ និងជាអ្នកជំនាញកីឡាជើងចាស់មួយរូបនៅកម្ពុជា បានលើកឡើងពីបទពិសោធ និងប្រវត្តិខ្លះៗនៃការវិវឌ្ឍន៍កីឡានៅកម្ពុជាចែករំលែកដល់សិក្ខាកាមដែលជាគ្រូៗមកចូលរួមក្នុងពិធីបិទសិក្ខាសាលាម្សិលមិញនេះ។
ថ្នាក់ដឹកនាំរូបនេះលើកទឹកចិត្តដល់សិក្ខាកាមដែលបានចូលរួមវគ្គសិក្ខាសាលា និងទទួលបាននូវចំណេះដឹងទាំងទ្រឹស្ដី និងការអនុវត្តន៍ផ្សេងៗអំឡុងពេលនេះសូមយកទៅអនុវត្តន៍ជាក់ស្ដែងលើការបង្ហាត់បង្រៀនដល់កីឡាករ កីឡាការិនីឲ្យមានភាពរីកចម្រើន និងមានសមត្ថភាពកាន់តែប្រសើរឡើងប្រកបដោយប្រសិទ្ធភាពខ្ពស់។

ទិដ្ឋភាពបិទវគ្គ
បញ្ជាក់ដែរថា វគ្គសិក្ខាសាលាខាងលើនេះផ្តោតសំខាន់លើការចែករំលែកចំណេះដឹង នៃចិត្តសាស្ត្រកីឡា ការព្យាបាលដោយចលនា និងស្តារយុវនិតិសម្បទា ការផ្សព្វផ្សាយឯកសារគតិយុត្ត ការរៀបចំទ្រឹស្តី និងផែនការហាត់ហ្វឹកហ្វឺន ការសង្គ្រោះបឋម ព្រមទាំងចែករំលែកពីមេរៀននៃផលវិបាកនៃការប្រើប្រាស់សារធាតុហាមឃាត់ ក្នុងវិស័យកីឡា (ដូប៉ា ឬដូពីង) ផងដែរ។ សក្ខាកាមជាគ្រូបង្វឹក ក្រុមកីឡាជម្រើសជាតិ ក្រុមកីឡាថ្នាល និងក្រុមកីឡាជនពិការចំនួន ៧៤នាក់ ក្នុងនោះគណៈកម្មការគ្រប់គ្រងវគ្គ ៥នាក់ គ្រូឧទ្ទេស ៥នាក់ អនុគណៈកម្មការសម្របសម្រួល ៣នាក់ អនុគណៈកម្មាការជំនួយការ ៣នាក់។ វគ្គនេះសិក្សារយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី១ ដល់ ២ ខែមិថុនា ឆ្នាំ២០២៦ នៅសាលនៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា៕



ទិដ្ឋភាពបិទវគ្គ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


