កីឡា
កីឡាសិស្សបឋមសិសក្សា៖ ១២ប្រភេទកីឡាចាប់ផ្ដើមប្រកួតតាមកម្មវិធីហើយ ស្របពេលពិធីបើកធ្វើជាផ្លូវកាល្ងាចថ្ងៃទី២ ឧសភា ២០២៦
ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ បានចាប់ផ្ដើមដំណើរការប្រកួតទៅតាមកម្មវិធី និងពេលវេលាតាមផ្នែកកីឡារៀងៗខ្លួនហើយ ខណៈពិធីបើកការប្រកួតជាផ្លូវការធ្វើឡើងនៅល្ងាចថ្ងៃទី២ ខែឧសភា នេះនៅក្នុងវិមានពហុកីឡដ្ឋានជាតិ។

រូបភាពអគ្គនាយកដ្ឋានកីឡា
នេះបើតាមលើផេកអគ្គនាយកដ្ឋានកីឡាបញ្ជាក់ថា ព្រឹកថ្ងៃទី២ ឧសភា ២០២៦ នេះមានប្រភេទកីឡាមួយចំនួនបានចាប់ផ្ដើមប្រកួតដូចជាបាល់ទាត់ បាល់បោះ បាល់ទះ និងប្រភេទកីឡាមួយចំនួនទៀតក៏បានត្រៀមលក្ខណៈបណ្ដើរៗហើយមុនពិធីបើកធ្វើជាផ្លូវការ។

រូបភាពអគ្គនាយកដ្ឋានកីឡា
ការប្រកួតដំណើរដោយរលូន និងមានភាពអ៊ូអរតាមរយៈការមកគាំទ្រមកទស្សនាកម្សាន្ត និងលើកទឹកចិត្តដល់កុមា កុមារីនៅព្រឹកនេះ។ ដោយឡែកសម្រាប់ពិធីបើកជាផ្លូវនោះនឹងចាប់ផ្ដើមនៅល្ងាចនេះផងដែរក្រោមអធិបតីភាពថ្នាក់ដឹកនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ជាមួយគ្នានោះដែរក្នុងពិធីបើកនេះក៏មានជាការសម្ដែងផ្សេងៗពិសេសឈុតឆាកសិល្បៈដើម្បីបង្កើតបរិយាកាសរីករាយដល់អ្នកចូលរួម។

រូបភាពអគ្គនាយកដ្ឋានកីឡា
បញ្ជាក់ដែរថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ នេះនឹងធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ ៩ ខែឧសភា នៅរាជធានីភ្នំពេញ។ ១២ប្រភេទកីឡាដែរត្រូវប្រកួតប្រជែងក្នុងកម្មវិធីនេះរួមមាន បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT ប៊ូល និងប៉េតង់ គុនល្បក្កតោ ហែលទឹក គុនដាវ ចំបាប់ សរុបវិញ្ញាសាទាំងអស់មាន ៦២វិញ្ញសា៕


រូបភាពអគ្គនាយកដ្ឋានកីឡា
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


