Connect with us

កីឡា

លោក​ វ៉ាត់​ ចំរើន​ បាល់ទាត់​លើ​តុ​ជា​កីឡា​កំពុង​មាន​ការ​ចាប់​អារម្មណ៍​នៅ​អន្តរជាតិ​ ដូច្នេះ​កម្ពុជាសូម​បន្ត​អភិវឌ្ឍន៍​សមត្ថភាព​

បានផុស

នៅ

លោក​ វ៉ាត់​ ចំរើន​ ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​លើ​តុ​កម្ពុជា​ ថា​វិស័យ​កីឡា​មួយ​នេះ​កំពុង​មាន​ការ​ចាប់​អារម្មណ៍​ និង​ផុលផុស​ខ្លាំង​លើ​ឆាក​អន្តរជាតិ និង​​រួម​ទាំង​មាន​កម្មវិធី​ប្រកួត​ច្រើន​ថែម​ទៀត​ ដូច្នេះ​ក្រុម​កម្ពុជា​ត្រូវ​បន្ត​ខំប្រឹង​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​បាន​កាន់​តែ​ល្អ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ វ៉ាត់​ ចំរើន​

ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​លើ​តុ​ លោក​ វ៉ាត់​ ចំរើន​ បាន​លើក​ឡើង​ថា​ នៅ​លើ​ឆាក​អន្តរជាតិ​កំពុង​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​លើ​ប្រភេទ​កីឡា​បាល់ទាត់​លើ​តុ​នេះ។​ ការ​ចូលចិត្ត​ហ្វឹកហាត់​ និង​ប្រកួត​ជា​លក្ខណៈ​ផ្លូវ​ការ​គឺ​មាន​ច្រើន​កម្មវិធី​នា​ពេល​កន្លង​មក​នេះ។​

ទិដ្ឋភាព​ប្រកួត​ជើងឯក​ថ្នាក់ជាតិ

ចំពោះ​កម្ពុជា​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍន៍​ឲ្យ​គួរ​កត់សម្គាល់​តាម​រយៈ​សមត្ថភាព​កីឡាករ​ កីឡាការិនី​ដែល​បាន​ប្រកួត​ដណ្ដើម​មេដាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ឯ​ប្រទេស​ចិន។​ តាម​អ្វី​ដែល​លោក​មើល​ឃើញ​គឺ​ក្រុម​កម្ពុជា​មាន​សក្កានុពល​លើ​ប្រភេទ​កីឡា​មួយ​នេះ​ និង​អាច​ប្រជែង​មេដាយ​ មុខមាត់​ ជា​មួយ​បណ្ដា​ប្រទេស​នៅ​អាស៊ី​នេះ​បាន​ផង​ដែរ។​ ដូច្នេះ​គ្រូ​បង្វឹក​ កីឡាករ​ កីឡាការិនី​ ត្រូវ​បន្ត​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ឲ្យ​បាន​ទៀតទាត់​ល្អ​ប្រកប​ដោយ​បច្ចេកទេស​ត្រឹមត្រូវ​ និង​ត្រូវ​ស្វែងរក​នូវ​ចំណុច​ល្អៗ​ពី​ការ​ប្រកួត​អន្តរជាតិ​ផ្សេងៗ​ដើម្បី​បន្ត​អភិវឌ្ឍន៍​សមត្ថភាព​ខ្លួន​ឯង​ឲ្យ​បានកាន់​តែ​ខ្លាំង។​

ពិធី​បំពាក់​មេដាយ

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​កីឡា​បាល់ទាត់​លើ​តុ​គឺ​ជា​សហព័ន្ធ​ថ្មី​ទើប​តែ​បង្កើត​បាន​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ទេ​នៅ​កម្ពុជា។​ កីឡា​មួយ​នេះ​ទើប​មាន​នៅ​ឯ​អន្តរជាតិ​មែន​ ប៉ុន្តែ​មាន​អ្នក​គាំទ្រ​ និង​លេង​ច្រើន​ដោយ​សារ​តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​លេង​ និង​មិន​ប្រើប្រាស់​សម្ភារ​ច្រើន​ ឬ​ទីលាន​ធំ​ដូច​កីឡា​ដទៃ​ឡើយ។​ កាល​ពី​ថ្ងៃ​ទី៣១​ ខែ​ឧសភា​ ឆ្នាំ​២០២៦​ ម្សិលមិញ​នេះ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​ប្រារព្ធ​ពិធី​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​របស់​ខ្លួន​នៅ​ឯ​សាល​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ផង​ដែរ​ដោយ​មាន​ការ​ចូលរួម​ពី​លោក​ វ៉ាត់​ ចំរើន​ ប្រធាន​សហព័ន្ធ​ និង​ថ្នាក់ដឹកនាំ​ជា​ច្រើន​រូប​ទៀត​ផង​ដែរ៕​

ពិធី​បំពាក់​មេដាយ

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម