Connect with us

ព័ត៌មានអន្ដរជាតិ

ភាព​មិន​ប្រាកដ​ប្រជា​របស់​ លោក ត្រាំ នឹង​នាំ​ឱ្យ​ណាតូ​ខ្លាំង​ជាង​មុន

បានផុស

នៅ

​អឺរ៉ុប​អាច​​​​បន្ថយ​ការ​​ពឹង​ផ្អែក​លើសហរដ្ឋអាមេរិក ដើម្បី​ការពារ​​ពួក​គេ​ទៀតហើយ។ ប្រសិន​បើ​ ប្រទេសអឺរ៉ុប​​ធ្វើសកម្មភាព​ប្រកប​ដោយ​ការ​ប្តេជ្ញា​ចិត្ត និង​ភាពច្នៃប្រឌិត ការរួមបញ្ចូលនៃសម្ព័ន្ធមិត្ត​​ផ្សេងៗ ​ពួក​គេ​នៅ​តែ​អាចទប់ទល់នឹង​ការគំរាមកំហែង​ពីរុស្ស៊ី​ ដោយ​គ្មាន​សហរដ្ឋ​អាមេរិក​។ នេះ​បើ​យោង​តាមការ​អត្ថាធិប្បាយរបស់​សារព័ត៌មាន​រ៉យទ័រ នៅថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៦ ។

ប្រធានាធិបតី​ សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ។ រូប​ភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ការពិត ការ​ការពារអឺរ៉ុបក្នុង​យុគសម័យរបស់​ប្រធានាធិប​តី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ គឺ​ជា​បញ្ហា​ប្រឈម។ ប្រធានាធិបតីអាមេរិក​ នៅ​តែ​បន្តសាបព្រោះ​ការសង្ស័យ​លើភាពរឹងមាំរបស់​ណាតូ។ ទោះ​បី​ជា ​លោក ត្រាំ ​មិនអាច​ដក​សហរដ្ឋអាមេរិក ចេញពីសម្ព័ន្ធភាព​ការពារជាតិឆ្លងមហាសមុទ្រអាត្លង់ទិកដោយគ្មានការយល់ព្រមពីសភា​ក៏ដោយ លោក ត្រាំ ប្រហែលជា​មិនមកជួយអឺរ៉ុបទេ ប្រសិនបើ ​រុស្ស៊ីវាយប្រហារ​​​។

បើ​តាម​រ៉យទ័រ ចម្លើយ​ជាក់ស្តែងមួយ គឺប្រទេសនានាក្នុងតំបន់ត្រូវបញ្ចូល​ការ​ការពារ របស់ពួកគេ​រួម​គ្នា​ ឆ្ពោះ​ទៅ​រក​ចំណុច​ខ្លាំង​មួយ​។

អឺរ៉ុបប្រឈមមុខនឹងការពិតដ៏ច្បាស់លាស់មួយ នោះ​គឺ​ការ​សួរ​ដេញ​ដោលម្តងហើយម្តងទៀតរបស់​ លោក ដូណាល់ ត្រាំ ពីភាពជឿជាក់របស់​ណាតូ​ ដែល​មានន័យថា ទ្វីបនេះលែង​អាចទទួលយកការការពារ​ពីសហរដ្ឋអាមេរិក​ប្រឆាំងនឹងរុស្ស៊ីទៀតហើយ​។

ខណៈ លោក ត្រាំ មិន​អាចដកអាមេរិកចេញ​ពីសម្ព័ន្ធភាពជាផ្លូវការដោយគ្មានសភា ភាពមិនអាចទាយទុកជាមុនបានរបស់​លោក​បង្កើនការសង្ស័យ ថាតើទីក្រុងវ៉ាស៊ីនតោននឹងធ្វើសកម្មភាព​ឬអត់ ប្រសិន​បើទីក្រុងមូស្គូវាយ​ប្រហារ​សមាជិក​ណា​តូ​ណាម្នាក់​។

ភាពមិនប្រាកដប្រជានេះធ្វើឱ្យ​កសាង​សមត្ថ​ភាព​ និងបង្ខំឱ្យមេដឹកនាំអឺរ៉ុបគិតឡើង​វិញ ​អំពីឥរិយាបថសន្តិសុខ​ផ្ទាល់​ខ្លួន ជា​ជាង​ពឹង​ផ្អែក​លើ​សហរដ្ឋ​អាមេរិក​។

បើ​តាម​អ្នក​ជំនាញ​អឺរ៉ុប​ លើក​ឡើង​ពី​ការ​ធ្វើសមាហរណកម្មការពារជាតិ​ពេញលេញនៅ​ទូទាំងសហភាពអឺរ៉ុប​នៅតែមិនអាចសម្រេចបាន​ទាំងផ្នែកនយោបាយ និងការអនុវត្តជាក់​ស្តែង ប៉ុន្តែអឺរ៉ុបមិនមែនជាអ្នកគ្មានអំណាចនោះទេ។

តាម​រយៈការប្រមូលផ្តុំធនធានរបស់​សម្ព័ន្ធភាពដែលអាចបត់បែនបាន មិនថាកងកម្លាំងប្រតិកម្មរហ័ស ការចែករំលែកព័ត៌មាន​ស៊ើបការណ៍សម្ងាត់ ឬការទប់ស្កាត់នុយក្លេអ៊ែរដឹកនាំ​ដោយបារាំង និងអង់គ្លេស ប្រទេសនានានៅអឺរ៉ុបអាច​កសាងការការពារដ៏គួរឱ្យទុកចិត្តបាន​។

ចំណែក ការតាំងចិត្ត និងភាពច្នៃប្រឌិត ជាជាងការពឹងផ្អែកលើ​ទីក្រុង​វ៉ាស៊ីនតោន នឹងក្លាយជាគន្លឹះក្នុងការការពារអឺរ៉ុបនៅ​ក្នុងយុគសម័យថ្មីនៃហានិភ័យភូមិសាស្ត្រនយោបាយ​បច្ចុប្បន្ន​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម