ព័ត៌មានអន្ដរជាតិ
ក្រោយចាប់បង្ខំអ៊ីស្រាអែលនិងលីបង់ ឲ្យអនុវត្តបទឈប់បាញ់ លោក ត្រាំ អះអាងពីវឌ្ឍនភាពសន្តិភាព
ក្រោយការចាប់បង្ខំឲ្យអ៊ីស្រាអែល និងលីបង់អនុវត្តបទឈប់បាញ់ដែលពួកគេចុះហត្ថលេខាកាលពីខែមេសា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ថា លោក ជឿជាក់ថា ការអនុវត្តបទឈប់បាញ់នឹងមានវឌ្ឍនភាពឈានទៅមុខ ហើយ លីបង់ ស័ក្ដិសមនឹងទទួលបាននូវសន្តិភាព ។

លោក ត្រាំ បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងការិយាល័យរបស់លោកនៅសេតវិមាន ហៅថា Oval Office ថា លោកបានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ហើយលោកថែមទាំងបានបញ្ជាក់ថា «តាមពិតទៅ ខ្ញុំបានជជែកជាមួយក្រុមហេសបូឡាអំពីបញ្ហានេះរួចរាល់ហើយ» ។
លោក ត្រាំ បានត្រូវបានស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Reuters ដូចនិយាយថា៖ «ខ្ញុំគិតថា វឌ្ឍនភាពកំពុងតែកើតមានឡើង។ រឿងនេះបានអូសបន្លាយពេលយ៉ាងយូរមកហើយ ដូចដែលអ្នកបានដឹងស្រាប់»។
ការលើកឡើងរបស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពីអគ្គលេខាធិការរបស់ក្រុមហេសបូឡា បានប្រកាសមុននោះក្នុងថ្ងៃដដែលថា ក្រុមគាំទ្រដោយអ៊ីរ៉ង់មួយនេះ បានបដិសេធមិនទទួលយកកិច្ចព្រមព្រៀងឈប់បាញ់ឡើយ ដែលកិច្ចព្រមព្រៀងនេះត្រូវបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍រួមរវាងអាមេរិក លីបង់ និងអ៊ីស្រាអែល ក្រោយកិច្ចប្រជុំត្រីភាគីនៅក្នុងទីក្រុងវ៉ាស៊ីនតោន ។
ទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ បានច្រានចោលជំហរនោះដោយថ្លែងថា ក្រុមហេសបូឡាមិនបានទាត់ចោលកិច្ចព្រមព្រៀងនេះទេ។ លោកថែមទាំងអះអាងនៅឯសេតវិមានថា៖ «ពួកគេមិនបដិសេធខ្ញុំនោះទេ ពួកគេមិនបានបដិសេធឡើយ» ។
ប្រធានាធិបតីអាមេរិកទី៤៧រូបនេះ បានបន្ថែមថា វាជារឿងដ៏ល្អប្រសើរបំផុត ប្រសិនបើប្រទេសលីបង់ អាចទទួលបានសន្តិភាពខ្លះនោះ ពីព្រោះលីបង់បានរងការវាយប្រហារអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
គួរបញ្ជាក់ដែរថា ជម្លោះទ្រង់ទ្រាយធំបានអូសបន្លាយពេល ៤ខែមកហើយ (គិតចាប់តាំងពីថ្ងៃទី២៨ កុម្ភៈ)។ នាពេលថ្មីៗនេះ អាមេរិក អ៊ីស្រាអែល និងលីបង់ បានបើកកិច្ចចរចាត្រីភាគីនៅវ៉ាស៊ីនតោន ដើម្បីរៀបចំកិច្ចព្រមព្រៀងឈប់បាញ់ថ្មីមួយ។
ទោះជាយ៉ាងណា ស្ថានការណ៍មានភាពច្របូកច្របល់ខ្លាំង ដោយសារថ្នាក់ដឹកនាំក្រុមហេសបូឡា ប្រកាសទាត់ចោលកិច្ចព្រមព្រៀងនេះ ខណៈលោក ត្រាំ បានចេញមុខអះអាងផ្ទុយមកវិញថា លោកបានជជែកផ្ទាល់ជាមួយហេសបូឡា ហើយពួកគេមិនបានបដិសេធលោកឡើយ។ ស្របពេលជាមួយគ្នា អ៊ីរ៉ង់បានចេញមុខព្រមានថា វាសនាសង្គ្រាមរបស់ខ្លួន និងសមរភូមិលីបង់គឺមិនអាចកាត់ផ្តាច់ពីគ្នាបានទេ ហើយរាល់ការវាយប្រហារលើក្រុងបេរូត នឹងធ្វើឲ្យសង្គ្រាមផ្ទុះឡើងវិញពេញទំហឹង៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


