ព័ត៌មានជាតិ
កុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅលើទឹកដីជាប្រវត្តិសាស្ត្រនៃបរិវេណវត្តព្រះឥន្ទទេព (ក្បែរប្រាសាទបាយ័ន) បានរៀបចំពិធីបុណ្យយ៉ាងអធិកអធមមួយ គឺ “ពិធីកោសក់ បួងសក់ និងបំបួសកុលបុត្រកុលធីតា” ចំនួន ៣២៨រូប។

ពិធីដ៏មានអត្ថន័យនេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងយ៉ាងខ្ពង់ខ្ពស់ ដើម្បីបណ្តុះស្មារតីសីលធម៌ និងគុណធម៌តាមគន្លងព្រះពុទ្ធសាសនា ជូនដល់យុវជនខ្មែរ ទុកជាការតបស្នងសងគុណដ៏ឧត្តុង្គឧត្តមចំពោះមាតាបិតា ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសគឺជាការត្រៀមលក្ខណៈអបអរសាទរ ពិធីបុណ្យវិសាខបូជា។ ពិធីបុណ្យដ៏ពិសិដ្ឋនេះ គឺជាការរំលឹកដល់មហាសិរីមង្គលទាំង៣ នៃព្រះសម្មាសម្ពុទ្ធជាម្ចាស់ គឺការប្រសូត ការត្រាស់ដឹង និងការយាងចូលបរិនិព្វាន។
បន្ទាប់ពីបានឆ្លងកាត់ពិធីកោសក់ និងបួងសក់តាមប្រពៃណីរួចមក កុលបុត្រដែលក្លាយជាសាមណេរ និងកុលធីតាដែលជាសីលវតី នឹងត្រូវសិក្សារៀនសូត្រពីវិន័យសិក្ខាបទ ប្រតិបត្តិធម៌វិន័យ និងចូលរួមក្នុងកិច្ចពិធីសាសនាផ្សេងៗយ៉ាងខ្ជាប់ខ្ជួន។ វគ្គសិក្សាអប់រំតាមផ្លូវធម៌នេះ មានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែមេសា រហូតដល់ថ្ងៃសៅរ៍ ១រោច ខែពិសាខ (ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦)។

វត្តមានរបស់សាមណេរ និងសីលវតីរាប់រយអង្គ/រូប ក្នុងសម្លៀកបំពាក់គ្រងចីវរ និងសម្លៀកបំពាក់សីល សាយភាយនូវបរិយាកាសដ៏សន្តិភាព ជ្រះថ្លា នៅចំពោះមុខប្រាសាទបុរាណ មិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញនូវភាពរឹងមាំនៃ “បេតិកភណ្ឌរស់” ក្នុងរមណីយដ្ឋានអង្គរ ដែលជាព្រលឹងវិញ្ញាណរបស់ជាតិខ្មែរតរៀងមក៕









អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ
រូបភាព៖ លោក ស៊ិន ប្រណី
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


