ព័ត៌មានជាតិ
បុណ្យវិសាខបូជាដើម្បីអ្វី មានសារសំខាន់បែបណា ទើបពុទ្ធសាសនិកជនត្រូវតែប្រារព្វឡើង?
ក្បួនដង្ហែយ៉ាងគគ្រឹកគគ្រេង អមជាមួយផ្ទាំងរូបព្រះពុទ្ធដ៏ធំ រួមសម្លេងសូត្រធម៌យ៉ាងពិរោះរណ្តំស្ថិតនៅក្នុងអារម្មណ៍មនុស្សម្នាឲ្យមានចិត្តស្ងប់ បានចាកផុតពីក្តីទុក្ខទាំងឡាយឲ្យប្រែក្លាយជាក្តីសុខចម្រើន កើនបញ្ញាតាមក្តីបំណងប៉ងប្រាថ្នា។
រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំបុណ្យវិសាទបូជាក្នុងនោះក៏មានពុទ្ធសាសនិកជន ព្រះសង្ឃជាច្រើនអង្គ តាជីយាយជី ប្រជាពលរដ្ឋ មន្ត្រីរាជការមកពីគ្រប់មន្ទីរអង្គភាព សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បានចូលរួមដង្ហែ។ ក្រៅពីនេះក៏មានវត្តមានមន្ត្រីសំខាន់ៗមានដូចជា លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ចូលរួមក្នុងពិធីបុណ្យវិសាខបូជា និងដង្ហែឆ្ពោះទៅវត្តពោធិ៍វាលក្រុងបាត់ដំបង។
មន្ត្រីរដ្ឋបាលខេត្តបានឲ្យដឹងថា ការដង្ហែនៅក្នុងពិធីបុណ្យពិសាខបូជានាឆ្នាំនេះ មាអ្នកចូលរួមច្រើនជាងឆ្នាំមុន និងមានព្រះសង្ឃចូលរួមដង្ហែមានចំនួន ១,០៦៧អង្គ។





ពាក់ព័ន្ធបុណ្យពិសាខបូជានេះ កម្ពុជាថ្មីបានដាក់សំណួរទៅលោក គឹម សោភ័ណ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប: ខេត្តថា តើបុណ្យវិសាខបូជាធ្វើឡើងដើម្បីអ្វី? ហើយមានសារ:សំខាន់បែបណា? រហូតមកដល់ពេលនេះម៉ោងនេះ លោកមិនបានឆ្លើយតបនោះទេ។
បើទោះបីយ៉ាងនេះក្តី លោកអាចារ្យនៅក្នុងវត្តពោធិ៍វាលនៅក្នុងក្រុងបាត់ដំបងបានពន្យល់ថា ពាក្យថា “វិសាខបូជា” មកពីពាក្យថា “វិសាខបុណ្ណមីបូជា” ដែលមានន័យថា ការបូជាក្នុងថ្ងៃពេញបូណ៌មីខែពិសាខ គឺខែទី៦ ដោយគិតចាប់តាំងពី ខែ មិគសិរ បុស្ស មាឃ ផល្គុន ចែត្រ ពិសាខ។

ការរៀបចំពិធីបុណ្យពិសាខបូជានេះ ដើម្បីរំឮកដល់ព្រឹត្តិការណ៍ធំៗ៣ នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម នោះគឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត ត្រាស់ដឹង និងបរិនិព្វាន។ ព្រឹត្តិការណ៍ទាំងបីនេះកើតឡើងចំថ្ងៃ ១៥ កើត ពេញបូណ៌មី ជាថ្ងៃដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាគ្រាន់តែខុសឆ្នាំគ្នាប៉ុណ្ណោះ ដូច្នេះហើយទើបបុណ្យជាតិមួយនេះមានសារ:សំខាន់ណាស់ ដែលខ្មែរយើងចំណាំថា ខែពិសាខ គឺជាខែដែលប្រជាកសិករចាប់ផ្តើមភ្ជួស្រែចម្ការ។
អ្វីដែលនាំឲ្យមានការប្រារឰពិធីពិសាខបូជានាថ្ងៃ១៥កើតខែពិសាខនេះឡើង គឺអាស្រ័យដោយសារលោកអ្នកប្រាជ្ញខាងពុទ្ធសាសនាបានកំណត់ទុកក្នុងគម្ពីរបឋមសម្ពោធិថា ជាមហាមង្គលអភិលក្ខិតកាល គឺជាថ្ងៃមហាមង្គល ត្រូវថ្ងៃព្រះសម្មាសម្ពុទ្ធ បរមគ្រូប្រសូតផង។ ដូច្នេះហើយទើបនៅថ្ងៃ១៥កើត ខែពិសាខ គឺជាថ្ងៃដែលពុទ្ធសនិកជននៅទូទាំងសកលលោកបានចាត់ទុកជាថ្ងៃមានសារ:សំខាន់បំផុត ក៏បាននាំគ្នាប្រារព្ធពិធីបុណ្យពិសាខបូជា ខណះដែលអង្គការសហប្រជាជាតិ ក៏បានប្រកាសទទួលស្គាល់តាំងពីថ្ងៃទី១៥ខែធ្នូឆ្នាំ១៩៩៩ថា ពិសាខបូជាគឺជាពិធីបុណ្យអន្តរជាតិមួយដែលគេអាចប្រារព្ធធ្វើនៅតាមការិយាល័យទាំងឡាយរបស់អង្គការសហប្រជាជាតិនៅលើពិភពលោកផងដែរ៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ