ព័ត៌មានអន្ដរជាតិ
ចិន ចេញមុខជំរុញឲ្យអាមេរិក និងអ៊ីរ៉ង់រក្សាបទឈប់បាញ់
ខណៈដែលស្ថានការណ៍រវាងអាមេរិក និងអ៊ីរ៉ង់ កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ប្រទេសចិន បានចេញមុខមកសង្កត់ធ្ងន់ថា ការរក្សាបទឈប់បាញ់ឲ្យបានយូរអង្វែង គឺជាកិច្ចការបន្ទាន់បំផុត ដែលមិនអាចខ្វះបាន។

ចុះផ្សាយថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ ទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា លោក Fu Cong អគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ បានថ្លែងកាលពីថ្ងៃសុក្រថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះពាក្យចចាមអារ៉ាមដែលថា បទឈប់បាញ់បច្ចុប្បន្នគ្រាន់តែជាការផ្អាកបណ្ដោះអាសន្ន ដើម្បីត្រៀមវាយប្រហារគ្នាមួយជុំទៀតតែប៉ុណ្ណោះ។ លោកបានអំពាវនាវឲ្យសហគមន៍អន្តរជាតិ រួមគ្នាបន្លឺសំឡេងប្រឆាំងដាច់ខាត ចំពោះការវិលត្រឡប់ទៅរកការប្រយុទ្ធគ្នាវិញ។
តាមទស្សនៈរបស់ប្រទេសចិន ដំណោះស្រាយដ៏ល្អបំផុតក្នុងពេលនេះ គឺភាគីទាំងសងខាងត្រូវតែថយម្នាក់មួយជំហាន ដោយលោក Fu Congបានបញ្ជាក់យ៉ាងច្បាស់ថា អ៊ីរ៉ង់ចាំបាច់ត្រូវដកការរឹតត្បិតលើការធ្វើដំណើរតាមច្រកសមុទ្រហ័រមូស ចំណែកឯអាមេរិកវិញ ក៏ត្រូវតែដកការឡោមព័ទ្ធកងទ័ពជើងទឹករបស់ខ្លួនចេញដែរ ដើម្បីឲ្យច្រកសមុទ្រដ៏សំខាន់នេះ អាចបើកដំណើរការឡើងវិញបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន។ លោកយល់ឃើញថា ការចរចាដោយស្មោះត្រង់រវាងមហាអំណាចទាំងពីរ គឺជាសោរដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមនេះ។
អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះ គឺដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ទៅកាន់ប្រទេសចិន ដែលគ្រោងនឹងធ្វើឡើងនៅក្នុងខែឧសភានេះតែម្ដង។ លោកទូតចិនបានបង្ហើបថា ប្រសិនបើច្រកសមុទ្រហ័រមូស នៅតែបន្តបិទរហូតដល់ពេលលោក ត្រាំ ទៅដល់ទីក្រុងប៉េកាំងនោះ បញ្ហានេះច្បាស់ជាក្លាយជាប្រធានបទក្ដៅបំផុតនៅលើតុពិភាក្សា រវាងមេដឹកនាំនៃប្រទេសមហាអំណាចទាំងពីរមិនខាន។ ក្រៅពីនេះ លោកក៏បានច្រានចោលរាល់ការចោទប្រកាន់ ពីមន្ត្រីអាមេរិកមួយចំនួន ដែលថា ចិនមានកិច្ចសហការយោធាជាមួយអ៊ីរ៉ង់ ដោយលោកអះអាងថា ព័ត៌មានទាំងនោះគឺមិនពិតទាល់តែសោះ។
នៅចុងខែឧសភាខាងមុខនេះដែរ ប្រទេសចិននឹងដើរតួជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នឹងដឹកនាំកិច្ចប្រជុំដ៏សំខាន់មួយនៅថ្ងៃទី២៦ ខែឧសភា។ ទោះជាយ៉ាងណា គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា តើនឹងមានជំនួបដាច់ដោយឡែកណាមួយរវាងលោក វ៉ាង យី និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ដែរឬទេ ខណៈដែលក្រសួងការបរទេសអាមេរិកនៅមិនទាន់ផ្ដល់ចម្លើយផ្លូវការជុំវិញរឿងនេះនៅឡើយ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


