Connect with us

ព័ត៌មានអន្ដរជាតិ

សហរដ្ឋ​អាមេរិក​​​ ​​បញ្ចប់​ការ​​គាំទ្រ​​ឲ្យ​អ៊ីស្រា​អែល​​​វាយ​​​ប្រហារ​លីបង់​ស្រេច​តែ​អំពើ​​ចិត្ត​

បានផុស

នៅ

អ៊ីស្រាអែល​បានក្លាយ​ជា​ឧបសគ្គ​​ដ៏ចម្បង​​សម្រាប់​កិច្ច​ព្រម​ព្រៀង​​​​បណ្តោះ​អាសន្ន​សម្រាប់​ការ​ចរចា​​បញ្ចប់សង្គ្រា​ម​រវាង​សហរដ្ឋ​​អាមេរិកនិង​អ៊ីរ៉ង់ ហើយ​ អ៊ីស្រាអែល​ក៏បាន​ក្លាយ​ជា​​​មេឃាតករ​ប្រចាំ​តំបន់​ ​ក្នុង​ពេលចុងក្រោយ​នេះ​ ដែល​តែង​តែ​ឈ្លាន​ពាន​ប្រទេស​ខ្សោយ​ជាង​ខ្លួន​ដើម្បី​កាន់​កាប់​ទឹក​ដី​។

​សហ​រដ្ឋ​អាមេរិក ​បាន​ជូន​ដំណឹង​ដល់អ៊ីស្រាអែល​​កាលថ្ងៃ​ចន្ទ​ថា​​ ការ​អនុញ្ញាត​ឱ្យ​​​អ៊ីស្រាអែល​​ធ្វើ​ប្រតិបត្តិការ​​តាមតែ​អំពើ​ចិត្ត​ ដោយ​គ្មាន​ការរឹតត្បិត​នៅ​ក្នុង​ប្រទេសលីបង់ ​បានបញ្ចប់ហើយ បន្ទាប់​ពី​អ៊ីស្រាអែល​តែង​តែ​រក​លេស​កម្ចាត់​ក្រុម​ហេសបូឡា​ គាំ​ទ្រ​ដោយ​អ៊ីរ៉ង់​។ នេះ​បើយោងតាមការ​ចុះផ្សាយ​របស់​សារព័ត៌មាន​​ Channel 13 ​ដែល​ជា​បណ្តាញ​សារ​ព័ត៌មាន​នៅច្រើនប្រទេស​ ដោយ​​​​ដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់​អ៊ីស្រាអែល​ម្នាក់​ដែលមិនបញ្ចេញឈ្មោះ។

ប្រធានាធិប​តី​អាមេរិក លោក ដូណាល់ ត្រាំ ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាមប្រភពព័ត៌មាន អ៊ីស្រាអែល​ បានទទួលសារមួយ​ពីសហរដ្ឋអាមេរិក​ក្នុងសប្តាហ៍ថ្មីៗ​នេះថា៖ « ការ​អនុញ្ញាត​ពីមុន​សម្រាប់​សកម្មភាព​ដោយ​គ្មានការរឹតត្បិត​ នៅ​ក្នុងប្រទេសលីបង់បានផុតកំណត់​ហើយ»។

ប្រភព​ដដែល​និយាយ​កាល​ពីថ្ងៃចន្ទ​ ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ​ លោក ដូណាល់ ត្រាំ​ កំពុងដាក់​កំហិតលើអ៊ី​ស្រាអែល មិនត្រឹម​តែនៅ​ក្នុងប្រទេសលីបង់​ប៉ុណ្ណោះទេ ប៉ុន្តែ​លើ​​ផ្នែក​ផ្សេង​ទៀតផងដែរ ទោះ​បីជានាយករដ្ឋមន្ត្រី​ បេន​ចាមីន​ ណេតាន់​យ៉ាហ៊ូ​ អះ​អាង​ថា កង​កម្លាំង​អ៊ីស្រាអែល​ នៅភាគខាងត្បូង​ប្រទេសលីបង់មាន​សេរី​ភាព​ពេញ​លេញក្នុងការ​ធ្វើសកម្មភាព​ក៏ដោយ។

យោង​តាមប្រភពព័ត៌មាន​នេះ ថ្នាក់ដឹកនាំ​នយោបាយអ៊ីស្រាអែល​បាន​ចេញសេចក្តីណែនាំជាផ្លូវការ​ដល់កងទ័ព​ដោយគូសបញ្ជាក់​ពីវិសាល​ភាព​នៃចលនា​ដែលអាច​អនុញ្ញាតបាន និងហាមឃាត់​នៅ​​ក្នុងប្រទេសលីបង់។

សេចក្តីណែនាំ​ទាំងនោះ​បាន​ហាមឃាត់​ប្រតិបត្តិការ​ នៅក្នុងតំបន់​ដូច​ជា​រដ្ឋ​ធានីបេរូត និង​ស្រុក Tyre​ នៅភាគខាងត្បូងប្រទេសលីបង់។

គួរ​បញ្ជាក់​ថា អ៊ីស្រាអែល​បាន​សម្លាប់​មនុស្សជាង ៤ ០០០ នាក់ របួស ១២ ០០០នាក់ និងបាន​ធ្វើឱ្យមនុស្សជាង ១ លាននាក់​បាត់បង់​ទីជម្រក ក្នុងការឈ្លានពាន​របស់ខ្លួន​ប្រឆាំងនឹងប្រទេសលីបង់​ ចាប់តាំងពីថ្ងៃទី២ ខែមីនា ឆ្នាំ​២០២៦ ។

អ៊ីស្រាអែលនៅ​តែបន្តកាន់កាប់​តំបន់នានា​ នៅភាគខាងត្បូង​ប្រទេស​លីបង់ ដែល​តំបន់ខ្លះ​ត្រូវបានកាន់​កាប់អស់ជាច្រើនទសវត្សរ៍ និងតំបន់ខ្លះ​ទៀតត្រូវបាន​រឹបអូស​ អំឡុងសង្គ្រាម​ឆ្នាំ ២០២៣-២០២៤ ៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម