ព័ត៌មានអន្ដរជាតិ
អាមេរិក-អ៊ីរ៉ង់ ចរចារកសន្តិភាព តែសម្ព័ន្ធមិត្តឈូងសមុទ្រដេកព្រួយរឿងលុយ ៣០០ពាន់លានដុល្លារ
ខណៈពេលដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងបោះជំហានដំបូងទៅរកកិច្ចព្រមព្រៀងសន្តិភាពរយៈពេលវែង មេដឹកនាំនៅតំបន់ឈូងសមុទ្រអារ៉ាប់ បែរជាកំពុងដេកមិនលក់ និងបារម្ភយ៉ាងខ្លាំង។ ពួកគេមិនបានប្រឆាំងនឹងសន្តិភាពនោះទេ ប៉ុន្តែអ្វីដែលពួកគេព្រួយបារម្ភបំផុត គឺខ្លាចអ៊ីរ៉ង់ចំណេញកប់ក្ដោងពីកិច្ចព្រមព្រៀងមួយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ India Today នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។

សេចក្តីបារម្ភនេះ បានបង្ខំឲ្យរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ត្រូវធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ាជាបន្ទាន់ ដើម្បីលួងចិត្ត និងធានាដល់សម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួន មានដូចជា អារ៉ាប់រួម គុយវ៉ែត និងបារ៉ែន ថាអាមេរិកនឹងមិនបោះបង់ពួកគេចោលឡើយ។
រឿងដែលធ្វើឲ្យប្រទេសជិតខាងភ័យខ្លាចបំផុត គឺការខ្សឹបខ្សៀវរឿងកញ្ចប់លុយជំនួយស្តារប្រទេសឡើងវិញរហូតដល់ ៣០០ពាន់លានដុល្លារសម្រាប់អ៊ីរ៉ង់។ ពួកគេបារម្ភថា លុយវាល់លានទាំងនេះ នឹងជួយឲ្យអ៊ីរ៉ង់ងើបឡើងវិញយ៉ាងលឿនក្រោយសង្រ្គាម ហើយថែមទាំងអាចយកទៅពង្រឹងកងទ័ព និងកម្មវិធីមីស៊ីល ដើម្បីគំរាមកំហែងពួកគេសាជាថ្មី ព្រោះប្រទេសទាំងនេះសុទ្ធតែធ្លាប់រងការវាយប្រហារពីអ៊ីរ៉ង់។ ម្យ៉ាងវិញទៀត ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ នៅមិនទាន់ដឹងថាអ្នកណានឹងត្រូវចេញមុខជួយរ៉ាប់រងនៅឡើយទេ ខណៈដែលលោក ដូណាល់ ត្រាំ ធ្លាប់បានប្រកាសក្តែងៗកាលពីមុនថា អាមេរិកនឹងមិនចំណាយលុយសូម្បីតែមួយកាក់ឲ្យទៅអ៊ីរ៉ង់ឡើយ។
ដើម្បីដោះស្រាយរឿងលុយកាក់ដ៏ស្មុគស្មាញនេះ អាមេរិកបានបង្ហើបពីគម្រោងបង្វិលលុយម្យ៉ាង ដោយគ្រប់គ្រងលើប្រាក់រាប់ពាន់លានដុល្លាររបស់អ៊ីរ៉ង់ ដែលកំពុងត្រូវបង្កកនៅជុំវិញពិភពលោក។ អាមេរិក និងកាតា ចង់ធ្វើជាអ្នកត្រួតពិនិត្យការចំណាយ ដោយបង្ខំឲ្យអ៊ីរ៉ង់យកលុយទាំងនោះទៅទិញបានតែពោត សណ្ដែកសៀង និងស្រូវសាលីរបស់អាមេរិកសម្រាប់ប្រជាជនខ្លួនប៉ុណ្ណោះ ដើម្បីការពារកុំឲ្យអ៊ីរ៉ង់យកលុយទៅទិញអាវុធ ឬឧបត្ថម្ភក្រុមភេរវកម្ម។ ប៉ុន្តែ ខាងភាគីអ៊ីរ៉ង់មិនព្រមឡើយ ដោយពួកគេទាមទារសិទ្ធិពេញលេញ ក្នុងការចាត់ចែងទ្រព្យសម្បត្តិរាប់សិបពាន់លានដុល្លាររបស់ខ្លួនដែលត្រូវបានបញ្ចេញមកវិញ។
ក្រៅពីរឿងលុយកាក់ ដំណើរទស្សនកិច្ចរបស់លោក Rubio ក៏ត្រូវដោះស្រាយរឿងសន្តិសុខនៅច្រកសមុទ្រហ័រមូស ដែលជាផ្លូវទឹកដកដង្ហើមសេដ្ឋកិច្ចពិភពលោកផងដែរ។ ចាប់តាំងពីមានសង្រ្គាមមក ចរាចរណ៍កប៉ាល់ដឹកប្រេងឆ្លងកាត់ទីនោះ បានធ្លាក់ចុះយ៉ាងខ្លាំង ហើយអ៊ីរ៉ង់ថែមទាំងគំរាមទារថ្លៃសេវាឆ្លងកាត់ផ្លូវទឹកនេះទៀតផង ប្រសិនបើឱសានវាទនៃការចរចាត្រូវបញ្ចប់។ ដូច្នេះ លោក Rubio ត្រូវប្រមូលផ្តុំមេដឹកនាំអារ៉ាប់ទាំងអស់ ដើម្បីរក្សាសុវត្ថិភាពផ្លូវទឹក និងធានាថា កិច្ចព្រមព្រៀងថ្មីនេះ នឹងមិនធ្វើឲ្យតំបន់ឈូងសមុទ្រទាំងមូលត្រូវរងគ្រោះថ្នាក់នោះឡើយ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


