ព័ត៌មានអន្ដរជាតិ
របត់ប្រវត្តិសាស្រ្ត! អាមេរិក ដកទណ្ឌកម្ម ឲ្យអ៊ីរ៉ង់ លក់ប្រេងគិតជាប្រាក់ដុល្លារ បាន
ទីបំផុត សហរដ្ឋអាមេរិក បានសម្រេចលើកលែងទណ្ឌកម្មប្រេងរបស់អ៊ីរ៉ង់ហើយ ពោលគឺអនុញ្ញាតឲ្យទីក្រុងតេហេរ៉ង់ លក់ប្រេងគិតជាប្រាក់ដុល្លារ ជាលើកដំបូង ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ ចុងក្រោយនេះ។

តាមការផ្សាយរបស់ BBC នៅថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងរតនាគារអាមេរិក បានចេញការលើកលែងទណ្ឌកម្មជាប្រវត្តិសាស្ត្រ រយៈពេល ៦០ថ្ងៃ ដែលអនុញ្ញាតឲ្យអ៊ីរ៉ង់ អាចផលិត ដឹកជញ្ជូន ព្រមទាំងលក់ប្រេងឆៅ និងផលិតផលប្រេងកាតរបស់ខ្លួន នៅលើទីផ្សារសេរី ដោយប្រើប្រាស់រូបិយប័ណ្ណដុល្លារអាមេរិក រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។
ការលើកលែងនេះ ថែមទាំងអនុញ្ញាតឲ្យមានការនាំចូលប្រេងឆៅ និងផលិតផលគីមីឥន្ធនៈរបស់អ៊ីរ៉ង់ដោយផ្ទាល់ ទៅកាន់សហរដ្ឋអាមេរិកផងដែរ ប្រសិនបើចាំបាច់ ដើម្បី បំពេញលក្ខខណ្ឌនៃការលក់ ដែលជារឿងមិនធ្លាប់មានទាល់តែសោះ គិតចាប់តាំងពីបដិវត្តន៍ឆ្នាំ ១៩៧៩ មក។

មិនត្រឹមប៉ុណ្ណឹង វិស័យដឹកជញ្ជូនតាមកប៉ាល់ ធនាគារ និងធានារ៉ាប់រង ក៏ត្រូវបានអនុញ្ញាតនៅក្រោមអាជ្ញាប័ណ្ណនេះផងដែរ ដើម្បីជួយសម្រួលដល់ពាណិជ្ជកម្ម ដែលទើបតែទទួលបានការអនុញ្ញាត។
ជុំវិញរឿងនេះ រដ្ឋមន្ត្រីក្រសួងរតនាគារ Scott Bessent និយាយថា ជាការដោះដូរសម្រាប់ការលើកលែងទណ្ឌកម្មនេះ ទីក្រុងតេហេរ៉ង់ បានប្តេជ្ញារក្សាច្រកសមុទ្រ Hormuz ឲ្យបើកចំហ និងអនុញ្ញាតឲ្យក្រុមអធិការកិច្ចនុយក្លេអ៊ែរ នៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ត្រឡប់ចូលប្រទេសវិញ។
យ៉ាងណា ពាក់ព័ន្ធរឿងនុយក្លេអ៊ែរ អ៊ីរ៉ង់ បញ្ជាក់ថា ខ្លួនអត់បានធ្វើការសន្យាអ្វីទេ។

សូមជម្រាបថា ការលើកលែងទណ្ឌកម្មនេះ កើតឡើង បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពបឋម និងអនុស្សរណៈនៃការយោគយល់គ្នា (MOU) មួយ ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ រវាងប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian។
កិច្ចព្រមព្រៀងនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណង កាត់បន្ថយភាពតានតឹងនៃជម្លោះក្នុងតំបន់ដ៏បំផ្លិចបំផ្លាញ ដែលផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


