សន្តិសុខសង្គម
អភិបាលខេត្តក្រចេះ ប្តេជ្ញាបោសសម្អាតបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)
អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តក្រចេះ លោក វ៉ា ថន ថន បានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ក្នុងការបោសសម្អាតបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅទូទាំងខេត្តក្រចេះ។
អភិបាលខេត្តក្រចេះបានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្ដីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scam) នៅខេត្តក្រចេះ ក្រោមវត្តមានចូលរួមពីលោក ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាពេលកន្លងទៅថ្មីៗនេះ។

កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោក វ៉ា ថន អភិបាលខេត្តបានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបទីតាំងសង្ស័យមានប្រព្រឹត្តល្បែងតាមប្រព័ន្ធបច្ចេកវិទ្យាមួយកន្លែង ក្នុងភូមិសាស្ត្រឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដោយឃាត់ខ្លួនជនបរទេសបានចំនួន ៣១១ នាក់ មានជនជាតិវៀតណាម ថៃ បង់ក្លាដេស ឥណ្ឌូនេស៊ី ចិន មីយ៉ាន់ម៉ា និងរឹបអូសដកហូតបាននូវវត្តុតាងរួមមានកុំព្យូទ័រលើតុចំនួន ៤៥៦ គ្រឿង និងទូរសព្ទដៃ ៣,០៥៥គ្រឿង។



ជាមួយគ្នានោះលោកអភិបាលខេត្តបានណែនាំឲ្យពង្រឹងកិច្ចសហការអនុវត្តវិធានការរដ្ឋបាលជាប្រចាំ ដើម្បីស្វែងរកក្រុមដែលបានបំបែកលួចលាក់ធ្វើសកម្មភាពនៅតាមសណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល និងបន្តអនុវត្តវិធានការក្តៅចុះបង្ក្រាបនៅទីតាំងដែលត្រូវបានកំណត់ថា មានសកម្មភាពបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ជាមួយគ្នានេះ ត្រូវដាក់គោលដៅត្រួតពិនិត្យនៅតាមដងផ្លូវ ដើម្បីពិនិត្យយានយន្តមានសង្ស័យជម្លៀសជនបរទេសពីទីតាំងមួយទៅទីតាំងមួយ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


