ព័ត៌មានជាតិ
កម្មករនិយោជិក សម្ដែងការពេញចិត្តចំពោះវេទិកាកិច្ចសន្ទនាសង្គម នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា
កម្មករនិយោជិក សហជីព កសិករ រួមជាមួយសមាគម និងអង្គការសង្គមស៊ីវិល ប្រមាណជាង ១ពាន់នាក់ បង្ហាញការពេញចិត្តក្នុងការចូលរួមវេទិកា នៃកិច្ចសន្ទនាសង្គមអបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ជាមួយរាជរដ្ឋាភិបាលព្រោះវេទិកានេះអាចជួយឱ្យកម្មករនិយោជិត និងកសិករ អាចបង្ហាញពីសំណើរ និងសំណូមពរ បានលឿនរហ័សទៅដល់រាជរដ្ឋាភិបាលជាងការហែរក្បួនដាក់ញត្តិ ឬឆ្លើយឆ្លងតាមប្រព័ន្ធផ្សព្វផ្សាយ។

លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជាបានលើកឡើងថា វេទិការនៃកិច្ចសន្ទនាសង្គមនេះ បានបើកឱកាសដល់និយោជក សហជីព និងអង្គការសង្គមស៊ីវិល ជួបពិភាក្សាគ្នាដោយផ្ទាល់ក្នុងការផ្លាស់ប្តូរទស្សនៈ និងដាក់ចេញអនុសាសន៍គោលនយោបាយស្វែងរកដំណោះស្រាយលើបញ្ហាប្រឈម ដែលកម្មករ កសិករកំពុងជួបប្រទះពាក់ព័ន្ធសិទ្ធិការងារ សេរីភាពសហជីព ប្រាក់ឈ្នួលសមរម្យ សុវត្ថិភាព សុខភាពការងារ និងពង្រីកកិច្ចគាំពារសង្គម។ មិនតែប៉ុណ្ណោះ កម្មករនិយោជិត និងកសិករ ក៏អាចលើកពីសំណូមពរ និងសំនួរផ្សេងៗដោយផ្ទាល់បានផងដែរ។

លោកបញ្ជាក់ថា៖ «វេទិកានេះ គឺជាលំហរួមសម្រាប់រដ្ឋាភិបាល សហជីព និយោជក កម្មករ កសិករ និងភាគីពាក់ ព័ន្ធទាំងអស់ ចូលរួមពិភាក្សា និងស្វែងរកដំណោះស្រាយរួមពាក់ព័ន្ធនឹងសិទ្ធិការងារ ប្រាក់ឈ្នួលសមរម្យ សុវត្ថិភាពការងារ ការពង្រីកគាំពារសង្គម និងវិធានការឆ្លើយតបវិបត្តិសកល»។
អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកានោះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញក្តីរីករាយ និងអរគុណដល់បងប្អូនកម្មករនិយោជិត សហជីព កសិករ សង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានជ្រើសរើសវិធីសាស្ត្រលឿនរហ័ស និងមានប្រសិទ្ធិភាពក្នុងការជួបជុំពិភាក្សាគ្នានៅថ្ងៃនេះ ប្រសើរជាងការដើរដាក់លិខិត ឬឆ្លើយឆ្លងតាមប្រព័ន្ធផ្សព្វផ្សាយ។

លោករដ្ឋមន្ត្រីថ្លែងថា៖ «អ្វីដែលបងប្អូនរៀបចំវេទិកាសាធារណៈថ្ងៃនេះ គឺប្រាកដជាចង់ឱ្យបានសំឡេង ចង់ឱ្យបានសំណូមពររបស់បងប្អូននេះលឺដល់រដ្ឋាភិបាល ហើយប្រគល់ញត្តិ ប្រគល់សំណើរ ប្រគល់សំណូមពរហ្នឹង ឱ្យបានលឿន ចឹងវិធីដែលលឿន ប្រហែលមិនចាំបាច់ដើរកាត់រង្វង់មូលអីច្រើនទេ យើងមកកន្លែងនេះ ជួបជុំគ្នា បើថាត្រូវឆ្ងល់អី សួរគ្នាត្រង់ៗតែម្តង»។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រសួងការងារនឹងទទួលសំណើរ សំណូមពរ ឬបណ្តឹងរបស់បងប្អូនកម្មករនិយោជិតដើម្បីរកដំណោះស្រាយលឿនរហ័សទាន់ពេលវេលា មិនថាបងប្អូនប្រកបការងារក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធក៏ដោយឱ្យតែមានបញ្ហាពាក់ព័ន្ធនឹងលក្ខខណ្ឌការងារ ក៏ដូចជាអត្ថប្រយោជន៍។




សូមជម្រាបជូនថា វេទិកានៃកិច្ចសន្ទនាសង្គមជាមួយរាជរដ្ឋាភិបាលបានធ្វើឡើងនៅមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ រៀបចំដោយ សហភាពការងារកម្ពុជា (CLC) សហភាពចលនាកម្មករកម្ពុជា (CCW) សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) រួមជាមួយសហជីព សមាគម កម្មករ កសិករ និងអង្គការសង្គមស៊ីវិល នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រនាព្រឹកថ្ងៃទី១ ខែឧសភានេះ ធ្វើឡើងក្រោមប្រធានបទ “គោលនយោបាយឆ្លើយតប គាំពារសង្គម សិទ្ធិការងារ និងវិបត្តិសកល” ដោយមានអ្នកចូលរួមជាង ១ពាន់នាក់៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


